ព័ត៌មានទាន់ហេតុការណ៍៖

ទូរទស្សន៍ Samsung Frame TV ដាក់លក់ក្នុងតំលៃចាប់ផ្ដើមពី $2000

Samsung បានអួតពីទូរទស្សន៍ Frame ដែលមានស៊ុមជុំវិញអេក្រង់ដែលមើលទៅដូចជាផ្ទាំងរូបភាពបិតនៅជញ្ជាំងសំរាប់តាំងលំអក្នុងគេហដ្ឋាន ។ ត្រឡប់មកវិញនៅក្នុងពិព័រណ៍ CES ឆ្នាំនេះ ហើយឥឡូវនេះយើងអាចធ្វើការកម្មង់ទិញបានហើយ។ Frame TV នឹងចាប់ផ្តើមនៅក្នុងតំលៃ$ 1999 សម្រាប់ទំហំ 55 អ៊ីញ, ខណៈពេលដែលម៉ូដែល 65 អ៊ីញនឹងលក់ក្នុងតំលៃ $ 2799 ។

NKD-36x6_outline

ទូរទស្សន៍ Frame នេះអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនឱ្យជ្រើសពណ៌កញ្ចក់និងសម្ភារៈបន្ថែមដោយគ្រាន់តែថែម $200 ឬ $250 អាស្រ័យទៅលើទំហំរបស់ទូរទស្សន៍។ អតិថិជននឹងមានសិទ្ធិចូលដំណើរការទៅ 100 គំនូរនិងរូបថតពី 37 សិល្បករនិងអ្នកថតរូបដើម្បីដាក់ជាផ្ទាំងរូបភាពនៅពេលដែលពួកគេមិនមើលទូរទស្សន៍និងចូលទៅក្នុង Art Store ដើម្បីទទួលបានរូបភាពបន្ថែមទៀត។ Samsung Frame TV ជាប្រភេទ 4K HDR មានរន្ធ HDMI និងរន្ធ USB ចំនួនបី ។ លោកអ្នកអាចកម្មង់ទិញបានពីវេបសាយ Samsung.com នៅថ្ងៃទី 18 ខែមិថុនានេះ ៕ ហេង លក្ខិណា