ព័ត៌មានទាន់ហេតុការណ៍៖

ទូរសព្ទ័ស្មាតហ្វូន Mi Max 2 ម៉ាក Xiaomi មានថាមពលថ្មដល់ទៅ 5300mAh

ទូរសព្ទ័ស្មាតហ្វូន original Mi Max ម៉ាក Xiaomi មិនគួរឱ្យជឿសម្រាប់ការទទួលបានជោគជ័យរបស់ក្រុមហ៊ុននេះ ដោយនិយាយថាពួកគេបានលក់អស់ជាង 3 លានគ្រឿង ហើយវាសង្ឃឹមថានេះ ម៉ូដែល Mi Max 2 អាចទទួលការគាំទ្រច្រើនជាងមុន ។ គេហទំព័រ TechCrunch បានអោយដឹងថា ទូរសព្ទ័ស្មាតហ្វូន ម៉ូដែល Mi Max 2 ត្រូវបានគេប្រកាសនៅថ្ងៃនេះនៅឯព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំង ។ វាបានភ្ជាប់មកជាមួយនឹងថាមពលថ្ម 5,300mAh ដែលក្រុមហ៊ុន Xiaomi បាននិយាយថាអាចប្រើបានរយៈពេលពីរថ្ងៃពេញ ជាមួយនឹងជាង 18 ម៉ោងនៃការចាក់វីដេអូឬ 21 ម៉ោងនៃការប្រើប្រាស់ប្រព័ន្ធ GPS ។ លក្ខណៈពិសេសសម្រាប់ទូរស័ព្ទនេះមើលទៅពិតជារឹងមាំដែរ មានដូចជា

-ដំណើរការដោយ 2.0GHz Snapdragon 625

-ប្រើប្រពន្ធ័ប្រតិបត្តិការ Android 7.0 Nougat ជាមួយ MIUI 8

-មាន RAM ទំហំ 4GB ជាមួយ storage 64GB និង 128GB

-កាមរ៉ាក្រោយទំហំ 12MP និង កាមរ៉ាមុខ 5MP

-មាន fingerprint sensor និង រន្ធ USB-C

ក្រុមហ៊ុន Xiaomi បានកត់សម្គាល់ថា អ្នកអាចបញ្ចូលបានថ្ម Mi Max 2 បាម 68 ភាគរយក្នុងមួយម៉ោង ។ ទូរសព្ទ័ស្មាតហ្វូន Xiaomi Mi Max 2 នឹងចេញលក់នៅក្នុងប្រទេសចិននៅថ្ងៃទី 1 ខែមិថុនា ក្នុងតម្លៃ $ 247 សម្រាប់ទំហំ 64GB និង $ 290 សម្រាប់ទំហំ 128GB ៕ ហេង លក្ខិណា