ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទស៊េរី Asus Zenfone 4 ផ្តល់ជូននូវកាមរ៉ាពីរនៅលើទូរស័ព្ទប្រាំម៉ូដែលនិងមានមួយម៉ូដែលអាចថតវីដេអូ Selfie 4K

ក្រុមហ៊ុន Asus បានបង្ហាញទូរស័ព្ទថ្មីនៃស៊េរី Zenfone 4 របស់ខ្លួនដូចជា ZenFone 4, ZenFone Max, ZenFone 4 Max Pro, ZenFone 4 Selfie, និង ZenFone 4 Selfie Pro ។ ពត៌មានទាក់ទងទៅនឹងម៉ូដែលទាំនេះនិងលក្ខណៈពិសេសត្រូវបានលេចធ្លាយកាលពីសប្ដាហ៍មុននៅលើគេហទំព័ររបស់ក្រុមហ៊ុនតៃវ៉ាន់។ ម៉ូដែល ZenFone 4 និង ZenFone 4 Max មានកាមេរ៉ាពីរខាងក្រោយ ខណៈដែលម៉ូដែល Selfie មានកាមេរ៉ាមុខពីរដែលថតរូបបានជាមួយនឹងមុំ 120 ដឺក្រេ។

ភាពខុសគ្នារវាងទូរស័ព្ទគឺអាស្រ័យទៅលើអ្វីដែលអ្នកចង់បាននិងប្រើប្រាស់វា។ ម៉ូដែល selfie ត្រូវបានធ្វើឡើងដោយថតរូបផ្នែកខាងមុខរបស់អ្នកប្រើប្រាស់ ដូច្នេះកាមេរ៉ាមុខមានកាមេរ៉ាទំហំ 20MP ឬ 24MP ដ៏ធំមួយសំរាប់ម៉ូដែលធម្មតានិងម៉ូដែល Pro ។ សំរាប់ Selfie Pro version អាចថតវីដេអូដែលមានគុណភាព 4K ពីកាមេរ៉ាផ្នែកខាងមុខផងដែរ និងមកនៅក្នុងជម្រើសរបស់អ្នកដែលមានបួនពណ៌អោយជ្រើសរើស។

NKD-36x6_outline

ចំពោះម៉ូដែល ZenFone Max ទន្ទឹមនឹងនេះដែរ វាមានថាមពលថ្មដ៏ធំសម្បើមហើយ Asus បានអះអាងថាមាន 37,6 ម៉ោងក្នុងការនិយាយ 3G និង 32,5 ម៉ោងសំរាប់ការលេង wifi គិតក្នុងការសាកថ្មមួយដង។ ថ្មរបស់ ZenFone Max មានសមត្ថភាពថាមពល 5,000mAh ហើយវាក៏ធ្វើការជា power bank ដើម្បីសាកថ្មទៅទូរស័ព្ទផ្សេងៗទៀតរបស់អ្នក។ ជាចុងក្រោយ ZenFone 4 និង ZenFone 4 Max Pro ត្រូវបានដាក់លក់សម្រាប់សមត្ថភាពថតរូបរបស់ពួកគេជាមួយកាមេរ៉ាខាងក្រោយទំហំ 12MP និង 16MP ។ ម៉ូដែល Max Pro ក៏ត្រូវបានផ្តល់ជូនបន្ថែមទៀត សម្រាប់អ្នកដែលកំពុងធ្វើដំណើរឆ្ងាយ ព្រោះវាក៏មានថាមពលថ្ម 5000 mAh ។ ទូរស័ព្ទទាំងបួននឹងមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat និងចាប់ផ្តើមលក់ពីតម្លៃ 279 ដុល្លារសម្រាប់ម៉ូដ Selfie និង $ 399 សម្រាប់ស្មាតហ្វូន ៕ ហេង លក្ខិណា