ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទ iPhone 8 អាចមានកញ្ចក់ផ្នែកខាងក្រោយ និង សាកថ្មតាម wireless

មានពាក្យចចាមអារាមថា យើងនឹងមិនត្រូវបានឃើញទូរស័ព្ទស្មាតហ្វូន iPhone បន្ទាប់រហូតដល់ចុងឆ្នាំនេះ។ កាលពីដើមសប្តាហ៍នេះប្រភពដែលអាចទុកចិត្តបានមួយនៅក្នុងឧស្សាហកម្មគ្រឿងបន្លាស់នេះបានបង្ហាញថាគេហទំព័រ Engadget ឯកសារ CAD ដ៏លម្អិតអំពីរូបរាងតួខ្លួនរបស់ “ទូរស័ព្ទ iPhone 8” ដែលបានផ្សព្វផ្សាយចេញទាក់ទងនឹងពត៌មានការផ្លាស់ប្ដូររូបរាងថ្មីនៃ ទូរស័ព្ទ iPhone 8 ។ នេះជាបញ្ហចោទដែលទាក់ទងនឹងការតំរង់ទិសថ្មីជាមួយកាមេរ៉ាពីរផ្នែកខាងក្រោយ ដែលមាន microphone បូករួមជាមួយ flash ជាផ្នែកមួយធ្វើអោយប៉ះទង្គិចជាមួយកាមេរ៉ា។

ខណៈពេលដែលវ័ណ្ណអាចមើលទៅកៀកគ្នា ឧបករណ៍ផ្នែកខាងក្រោយនេះនឹងត្រូវបានគ្របដណ្ដប់នៅក្នុងកញ្ចក់ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មនៃការសាកថ្មតាម wireless ។ នេះគឺជាជំនាន់ថ្មីបន្ទាប់របស់ទូរស័ព្ទ iPhone ទាំងនេះបានបង្ហាញថាមានកាមេរ៉ាពីរ និងសាកថ្មតាម wireless នឹងក្លាយជាស្ដង់ដារនៃលក្ខណៈពិសេសរបស់ទូរសព្ទ័ ។ ប្រភពមួយបានអោយដឹងថាទំហំអេក្រង់ទាំងពីរនឹងត្រូវបានទទួលការសន្មត់ឡើងថា ទំហំទូរសព្ទ័ iPhone ធម្មតា 4.7 អ៊ីញនេះនឹងឡើងដល់ 5 អ៊ីញ រីឯ iPhone “Plus” ទំហំ 5.5 អ៊ីញនឹងឡើងដល់ 5.8 អ៊ីញ។ គេមិនបានបង្ហាញថាតើអេក្រង់ថ្មីនេះនឹងមានគែមកញ្ចក់កោងដូចដែលជាពាក្យចចាមអារាមនោះទេ ប៉ុន្តែរង្វាស់នៃតួទូរសព្ទ័នៅក្នុងឯកសារ CAD ដែលបានប្រាប់ថា ទូរស័ព្ទ iPhone ក្រោយនេះខ្ពស់ជាងមុនបន្តិច, ទំហំធំនិងក្រាស់ជាងទូរស័ព្ទ iPhone 7 ។

NKD-36x6_outline

ជាមួយនឹងការលេចធ្លាយទាំងអស់ វាអាចនឹងជារឿងមិនពិត ហើយយើងនៅតែសង្ស័យមិនទុកចិត្តយ៉ាងខ្លាំងចំពោះពត៌មានដែលបានផ្តល់ឱ្យ។ លុះត្រាតែ ក្រុមហ៊ុន Apple បង្ហាញពីការរចនានេះដោយខ្លួនឯងផ្ទាល់។ យ៉ាងណាមិញ អ្នកគាំទ្រនៅតែទន្ទឹមចាំរូបរាងថ្មីនៃទូរសព្ទ័ iPhone ជំនាន់ទី 10 របស់ ក្រុមហ៊ុន Apple ៕ ហេង លក្ខិណា