ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីព្យាករថានឹងរងការវាយប្រហារដោយរញ្ជួយដីកម្រិត៧រិុចទ័រ

សារព័ត៌មាន ស៊ីនហួ បានចុះផ្សាយ កាលពី យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយបានដកស្រង់ការប្រកាសរបស់ក្រុមអ្នកឯកទេសស្តីពីការរញ្ជួយដីមកពីសាកលវិទ្យាល័យ Bogazici University នៅក្រុង Kandilli បានឲ្យដឹងថានឹងមានគ្រោះរញ្ជួយដីកម្រិត៧រ៉ិចទ័រ កើតឡើងនៅតំបន់ Marmara របស់ប្រទេសទួរគី នៅពេលដ៏ខ្លីខាង មុខនេះ។

លោក Ozener Bran ក្រុមស្រាវជ្រាវ បាននិយាយថា “យើងអាចត្រួតពិនិត្យអំពីកម្រិតនៃការរញ្ជួយដីដែលអាចធ្វើទៅបាន ហើយអាចកំណត់បានទីតាំងនៃការរញ្ជួយនៅថ្ងៃអនាគត ប៉ុន្តែដោយសារតែបច្ចេកវិទ្យានៅបច្ចុប្បន្ននេះ មិនទាន់ឈានដល់កម្រិត ខ្ពស់ ទើបមិនអាចកំណត់ថា វានឹងកើតឡើងចំកាលបរិច្ឆេទណាច្បាស់លាស់»។

ការលើកឡើងរបស់លោក Ozener នៅក្នុងសន្និសីទសារព័ត៌មាន មួយដែល បានរៀបចំឡើងនៅក្រុងអ៊ីស្តង់ប៊ុល ក្នុង ឱកាសខួបលើកទី១៨នៃគ្រោះរញ្ជួយដីដ៏ធំមួយ ដែលបានសម្លាប់មនុស្សអស់ប្រមាណ ១៨.០០០នាក់នៅភាគពាយព្យ នៃប្រទេស ទួរគី “ក្រុមអ្នកវិទ្យាសាស្ត្រទាំងអស់បាននាំគ្នាលើកឡើងអំពីការពិតមួយនេះនឹងកើតឡើង” ។

NKD-36x6_outline

កាលពីថ្ងៃទី២០ ខែកក្កដា ទួរគីក៏បាន រងការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិត៦,៧រិុចទ័រ នៅភាគខាងត្បូងប្រទេស ដែរ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសអាមេរិក USGS បានបញ្ជាក់ថា ការរញ្ជួយដីនៅប្រទេសទួរគីនេះគឺក្នុងជម្រៅ១០គីឡូ ម៉ែត្រ។

នៅថ្ងៃទី១២ ខែមិថុនា ក៏មានការរញ្ជួយ ដីកម្រិង ៦,៣រិុចទ័រនៅជិតឆ្នេរសមុទ្រ ប្រទេសទួរគីបណ្តាលឲ្យមនុស្ស១០នាក់ រងរបួស និងបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ។

កាលពីឆ្នាំ២០១១ មានការរញ្ជួយដី កម្រិត ៧,២រិុចទ័រ បណ្តាលឲ្យមនុស្ស៦០០ នាក់ស្លាប់។ នៅឆ្នាំ១៩៩៩ មានការរញ្ជួយ ដី២លើក មានកម្រិតជាង៧រិុចទ័រ សម្លាប់ មនុស្សដល់ទៅ ១៨.០០០នាក់។ ទាំង នោះបានបង្ហាញយ៉ាច្បាស់ថា ទួរគី គឺជា ប្រទេសងាយរងការរញ្ជួយដីខ្លាំងជាងគេ បំផុតនៅក្នុងតំបន់៕ ម៉ែវ សាធី