ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! ក្មេង៤នាក់លង់ទឹកស្រះស្លាប់គួរឲ្យរន្ធត់នៅស្រុកអង្គបុរី

ខេត្តតាកែវ៖ ក្មេងប្រុស៤នាក់ បានលក់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង ២០ នាទីរសៀល ស្ថិតនៅភូមិតាមួង ឃុំព្រៃផ្គាំស្រុកអង្គបុរី ខេត្តតាកែវ ។

យោងតាមរបាយការប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃផ្គាំ បានអោយដឹងថា ស្រះទឹកដែលក្មេងទាំង ៤ នាក់លង់ស្លាប់នេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ឈុន សារិន ហៅពៅ ប៉ោង ដែលជាកន្លែងស្តុបទឹកសម្រាប់លក់ ។ ចំណែកឯក្មេងទាំង៤នាក់នោះ ទី១ឈ្មោះ សុខ សុផានិត ភេទប្រុស អាយុ៤ ឆ្នាំ ទី២ឈ្មោះ សុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៤ឆ្នាំ និងទី៤ឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ ទាំង ៤ នាក់រស់នៅភូមិឃុំកើតហេតុខាលើ ។

NKD-36x6_outline

បន្ទាប់ពីប្រទះឃើញសព ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននបានទៅស្រង់ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា

rt se