ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះ៤០ខ្នង ជូនអតីតយុទ្ធជន នៅស្រុកស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចុះពិនិត្យមើលការសាងសង់ផ្ទះ៤០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសសើរចំពោះថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ដែលបានខិតខំឈូសឆាយដីបែងចែកជាឡូត៍ ខួងអណ្តូងទឹកនិងសាងសង់ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានមួយចំនួន ហើយនិងកំពុងបន្តសាងសង់តាមផែនការ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកក្រុមជាងឲ្យយកចិត្តទុកដាក់ពីគុណភាពក្នុងការសាងសង់ និងជំរុញថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនស្រុក ខេត្ដត្រូវចុះពិនិត្យមើលបងប្អូនដែលគ្មានដីគ្មានផ្ទះ បើពួកគាត់ព្រមមកនៅទីនេះ យើងរៀបចំដីជូន នឹងគោរពស្នើសុំសម្តេចតេជោ សង់ផ្ទះជូនជាបន្តទៀត៕