ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីបារាំងឈ្នះពាន World Cup តែខ្សែប្រយុទ្ធ Olivier Giroud រកមិនបានមួយគ្រាប់សោះ

ខ្សែប្រយុទ្ធ Olivier Giroud អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal គឺជាកីឡាករដែល ឈ្នះជើងឯកWorld Cupពេលបារាំងបំបាក់ក្រុមជម្រើសជាតិក្រូអាត 4-2 នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះហាក់បីដូចជាគ្មានសំណាងរកបានមួយគ្រាប់សោះ។

បើទោះបីជាOlivier Giroud មានឱកាសបង្ហាញខ្លួនក្នុងចំណោមខ្សែប្រយុទ្ធជួរមុខជា ប្រចាំរបស់ក្រុមកីឡាករជម្រើសជាតិបារាំងក្តី ក៏កីឡាករGiroudមិនអាចរកគ្រាប់បាល់បាន មួយគ្រាប់សោះសូមតែស៊ុតបាល់ចំគោលដៅក៏គ្មានដែរ។ ចំណែកដៃគូប្រយុទ្ធ Kylian Mbappe និង Antoine Griezmann សុទ្ធតែរកបានម្នាក់៤គ្រាប់។

Giroud លេងបានសរុប៥៤៦នាទីនៅរុស្ស៊ី តែលេងបាន២០នាទីប៉ុណ្ណោះនៅពេលប្រកួតបើកឆាកប៉ះអូស្ត្រាលី ដោយគ្មានការស៊ុតបាល់ បញ្ចូលទី គ្មានការស៊ុតបាល់ចំគោលដៅ តែបាន ឈ្នះពានរង្វាន់ World Cup ខណៈដែលGriezmann, Mbappe, Paul Pogba និងមិត្តរួម ក្រុមផ្សេងទៀតអាចរកគ្រាប់បាល់បានរៀងៗខ្លួន។

បើទោះបីជាមិនមានទម្រង់លេងល្អ ក៏លោក Maurizio Sarri អ្នកចាត់ការទូទៅថ្មីក្លិបតោខៀវ Chelseaសង្ឃឹមថា Olivier Giroud នឹងអាចរកគ្រាប់បាល់បាននៅក្នុងកម្មវិធីអង់គ្លេស Premier Leagueដែលនឹងចាប់ផ្តើមក្នុងរយៈពេលជិតមួយខែទៀតប៉ុណ្ណោះ ៕