ព័ត៌មានទាន់ហេតុការណ៍៖

ទៅស្រោចទឹកប្រោះព្រំនៅវត្តសំរោងអណ្តែត បែរជាបែកថ្នាំអុកឡុកព្រះសង្ឃរត់បាតជើងសព្រាត

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានជិះម៉ូតូចូលទៅវត្តសំរោងអណ្តែត ហើយអុកឡុកផ្អើលលោកសង្ឃ និងតាជីយាយជីត្រូសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ។

ករណីនេះ បង្កភ្ញាក់ផ្អើកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅក្នុងវត្តសំរោងអណ្តែត ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ពេលយកមកដល់ប៉ុស្តិ៍បានឆែកក្នុងខ្លួនឃើញមានកាតធ្វើការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ហួត សុធី អាយុ៣២ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងជាងម៉ាស៊ីនត្រជាក់នៅ NAGAWORLD ស្នាក់នៅផ្ទះ លេខ៥៦ GEo2 ផ្លូវលេខ២១៨ ភូមិ៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ប្រភពពីប្រជាការពារសង្កាត់បានប្រាប់ថា មុនកើតហេតុ ឃើញបុរសខាងលើជិះម៉ូតូម៉ាក ឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ សេរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3208 ម្នាក់ឯងចូលមកក្នុងវត្តដោយយកម៉ូតូមកដាក់កន្លែងផ្ញើត្រឹមត្រូវជាធម្មតា ហើយបានចូលទៅកន្លែងលោកសង្ឃដើម្បីប្រោះព្រំ និងស្រោចទឹក មិនទាន់ទាំងបានស្រោចផង ស្រាប់តែមានអាការទំនងបែកថ្នាំ និយាយម្នាក់ឯង និងអុកឡុកពេញក្នុងវត្តតែម្តងបង្កការភ្ញាក់ផ្អើល ត្រូវបានប្រជាការពារសង្កាត់ចាប់ចងយកមកមួយកន្លែង ដើម្បីកុំអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមកវត្ត និងបានហៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីមកទទួលយកទៅសាកសួរ ។

NKD-36x6_outline

តាមសំដីនគរបាលប៉ុស្តិ៍បានប្រាប់ថា ក្រោយពីយកមកដល់បានអោយអង្គុយនៅម្តុំ និងបានទំនាក់ទំនងទៅក្រសួងសង្គមកិច្ចមកទទួលយកទៅដាក់ក្នុងមណ្ឌល់ព្រៃស្ពឺ នៅក្នុងខណ្ឌពោធិ៍សែនជ័យចំណែកសម្ភារៈជាប់ខ្លួនមានទូរស័ព្ទសេរីទំនើប២គ្រឿង និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីរង់ចាំសាច់ញាតិមកទទួលយកពេលក្រោយ ៕ តុង សីហា

4 1 2

13413928_1105772689483917_530224842_n