ព័ត៌មានទាន់ហេតុការណ៍៖

ទំនងខូចចិត្តព្រោះតែសាងកំហុស បុរសចំណាស់ម្នាក់សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

ខេត្តកំពង់ស្ពឺ៖ ប្រហែលជាមកពីការខូចចិត្តរបស់ខ្កួនហើយមើលទៅ ទើបបានជាបុរសជាជនសង្ស័យម្នាក់បានបោកក្បាលនឹងជញ្ជាំង នៃបន្ទប់ឃុំខ្កួនបណ្តោះអាសន្នហើយត្រូវបានសមត្ថកិចបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តដែរ តែអកុសលពេលទៅដល់ជនសង្ស័យបានស្លាប់បាត់ទៅហើយ ។

ករណីជនសង្ស័យបោកក្បាលហលយស្លាប់នៅមន្ទីរពេទ្យនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ប្រុស​ អាយុ៦៧ ឆ្នាំរស់នៅ​ភូមិតាមិញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាននិយាយឲ្យឲ្យដឹងថាបុរសជាជនសង្ស័យវ័យចំណាស់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់បញ្ជូនមកឲ្យលោក ពីបទបង្កហិង្សា(កាប់បុរសពីរនាក់ប្តីប្រពន្ធរបួសធ្ងន់ធ្ងរ)កាលពីថ្ងៃទី២៥សីហា២០១៨ពេលបញ្ជូនមកដល់២ទៅ៣ម៉ោងបុរសជាជនសង្ស័យមានរបួស ហូរឈាមតាមត្រចៀកពេកលោកបានរាយការទៅថ្នាក់លើ បានឲ្យមន្ត្រីរបស់លោកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែរហូតមកដល់ម៉ោង ០៨ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បុរសជាជនដៃដល់ខាងលើបានស្លាប់បាត់បង់ជីវិតតែម្តង ។

ដោយឡែកលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺបានចូលរួមពិនិត្យសពបុរសខាងលើបានមានប្រសាសន៍ឲ្យដឹងថា បុរសជាជនដៃដល់ខាងលើដោយតូចចិត្តរឿង ចំពោះរឿងដែលខ្លួនកាប់ប្រហារទីលើប្តីប្រពន្ឋ០២នាក់បណ្តាលឲ្យរងរបួសជាទំងន់ព្រោះតែរឿងនំ០៤កញ្ចប់ ។ ម្យ៉ាង កន្លងមកក្រុមគ្រួសារ ជនរងគ្រោះតែងតែផ្តល់ជាថវិការនិងសម្ភារៈ មិនសូវលោះពេលនោះទេចំពោះបុរសខាងលើទំនងជាមកពីកត្តានេះហើយ ទើបបុរសខាងលើបានបោកក្បាលបណ្តាលឲ្យមានរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបែបនេះ ។

លោក វេជ្ជបណ្ឌិត សាំង ស្រេងនិង បានសន្និដ្ឋានថា បុរសជាជនសង្ស័យបានស្លាប់ បន្ទាប់ពីមានរបួសក្បាលធ្ងន់ធ្ងរ (ដោយសារតែត្រូវជាមួយនិងវត្ថុរឹង បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល) តាំងពីព្រឹកមកម្ល៉េះ ។

ពាក់ព័ន្ឋករណីនេះដែរ លោកវរសេនីយ៍ឯក ប៑ុត ប៑ុនធឿន អធិការនគរបាលស្រុកឱរ៉ាលបានប្រាប់ផងដែរថាជនសង្ស័យពេលឃាត់ខ្លួនបានស្នើឲ្យលោកបាញ់សម្លាប់រូបគេចោល ដោយគេនិយាយថា បើមិនបាញ់គេចោលទេ គេនឹងបោកក្បាលសម្លាប់ខ្លួនជាក់ជាមិនខានឡើយ នៅពេលឃុំខ្លួនឆ្លៀតពេលដែលកម្លាំងរបស់លោកងងុយដេក ជននេះបានបោកក្បាលរបស់គេនឹងថ្មហើយស្រែកជេរឡូឡាសមត្ថកិច្ចទៀតផង ។

សូមរំលឹកថា កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សឃាតមិនបានសម្រេចមួយកើតឡើងនៅ​ភូមិតាមិញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបង្ករដោយជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ប្រុស​ អាយុ៦៧ ឆ្នាំរស់ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្កាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សុខ ហុន ភេទប្រុសអាយុ៣៨ឆ្នាំត្រូវចំនួន០៦កាំបិតពេលប្រពន្ធ ទៅជួយប្តីជនសង្ស័យបានកាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ត្រូវក្បាលជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ប្តីប្រពន្ធពេលនេះសាច់ញាត្តិនឹងអ្នកភូមិកំពុងបញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុយកមកឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ករណីនេះកើតឡើងបណ្តាលមកពីជនសង្ស័យឈ្មោះយ៉ុង កេន មានគំនិតច្រណែនជាមួយគ្រួសារជនរងគ្រោះ(ពិការ) រកសុីមានបានជាងខ្លួន លើសពីនេះទៅទៀតគឺជនសង្ស័យបានលួចនំជនរងគ្រោះដែលដាក់លក់នៅផ្ទះ៤កញ្ចប់ពេលនោះជនរងគ្រោះនិយាយលេងសើចរបៀបស្តីបន្ទោសថា នឹងប្តឹងឲ្យប៉ូលិសចាប់ដាក់គុក ទើបជនសង្ស័យមានបំណងសម្លាប់បំបិទមាត់បែបនេះ ៕ សេនាស័ក្តិ

ជនរងគ្រោះ

ជនសង្ស័យដែលបោកក្បាលស្លាប់