ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់នាំឲ្យកើតគំនុំ, គំនុំនាំឲ្យមានហិង្សា ហើយហិង្សានាំឲ្យខាតបង់​ទាំងសងខាង

ប៉ោយប៉ែត៖ ជនមិនស្គាល់មុខ​ចំនួន​៤​នាក់ជិះម៉ូតូដេញកាប់យុវជន៣នាក់់​​បណ្តាល​ឲ្យ​រង​របួស ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​កាលពីម៉ោង​៩និង១៥​នាទីយប់​ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្នុងបរិវេណ​កាស៊ីណូ​ផា​រ៉ា​មែក ឋិតក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​​មាន ១-​ឈ្មោះ​បឺត សុធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​ស្មា​ស្តាំ ២-​ឈ្មោះ​វ៉​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួស​ក្បាល និង​ស្មា​ស្តាំ និង​៣-​ឈ្មោះ​វិ​ច្ច​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​ថ្ពាល់​ស្តាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្នាក់​នៅ​ចំណុច​អគារ​បុ​គ្គ​លិក​កាស៊ីណូ​ហ្គោ​ល​ដិន ក្នុងភូមិ​កើតហេតុ​។

តាម​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូ​ប្រាប់​ឱ្យ​ដឹង​ថា យោង​តាម​ការ​សួរនាំ ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពួក​ខ្លួន​ទាំង​៣​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់ ធុន​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​សង់​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំបិត​សា​ម៉ូ​រ៉ៃ​តាម​កាប់​ពីក្រោយ​ដោយ​មិនដឹង​ពី​មូលហេតុ បណ្តាល​ឲ្យ​ពួក​ខ្លួន​រង​របួស​តែ​ម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ​។ ដោយឡែក​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។

អ្នកឃើញហេតុការបានលើកឡើងថា ករណីខាងលើនេះបើជនរងគ្រោះគ្មានការទំនាក់ទំនងជាមួយគូទំនាស់ ក៏គ្មានអ្នកណាម្នាក់មកធ្វើសកម្មភាពវាយប្រហារនោះឡើយ ៕ វណ្ណា