ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទំនាស់ពាក្យសម្តីក្លាយជាអំពើឃាតកម្មកាប់សម្លាប់គ្នាឯងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ មនុស្សឃាតដោយចេតនារឿងគំនុំ និងទំនាស់ពាក្យសំដីយកកាំបិត កាកុកកាប់សម្លាប់បុរសកម្មករធ្វើការនៅរោងពុម្ភជាមួយគ្នាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិត នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចថ្លែងឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាត សុផល ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ នៅភូមិរំចេក ឃំុតាប្រុក ស្រុកចំការលេី ខេត្តកំពង់ចាម។ រីឯជនសង្ស័យឈ្មោះ ចៀន សុខចាន់ (ហៅចាន់រះ) ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា អ្នកទាំងពីរបានមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃំុកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកធ្វេីការជាកម្មករ រោងពុម្ភ ។

ប្រភពបន្តថា មុនពេលកេីតហេតុ នៅព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៨ កម្មករទាំង១០នាក់ ដេកមុងជាមួយគ្នា លុះព្រឹកឡើង ជនរងគ្រោះក្រោកពីដំណេក ដើរជាន់ដៃជនសង្ស័យ រហូតទាស់សំដីគ្នា ក្រោយមកមិនឃើញជនសង្ស័យ មកធ្វើការទេ លុះដល់ពេលល្ងាចកម្មករទាំង អស់បានមកផ្ទះ លុះយប់បន្ទាប់ជនសង្ស័យ បានដេកជុំគ្នាដូចសព្វមួយដង លុះដេកលក់រៀងខ្លួនហើយ ដល់ វេលាម៉ោងកើតហេតុ ជនដៃដល់ បានយកកាំបិត(កាកុក)កាប់ទៅ លេី កជនរងគ្រោះស្លាប់ភ្លាមៗ ។ ពេលនោះ កម្មករបានក្រោកឡេីងដេញតាមចាប់រហូត មកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។

សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋានរបស់ខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី