ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ទំនាស់ពាក្យសម្តីបងថ្លៃនិងប្អូនថ្លៃវាយតប់គ្នាស្ទើរស្លាប់រស់របួសទាំង២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងបងថ្លៃនិងប្អូនថ្លៃ ដែលចេញពីទំនាស់ពាក្យសម្តីបង្កៀតជាវាយតប់គ្នា បណ្តាលឲ្យរងរបួសទាំង២នាក់ គ្មានអ្ណកឈ្នះនិងគ្មានអ្នកចាញ់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅរុំរបួសនៅមន្ទីពេទ្យភ្លាមភ្លាមៗ។

អំពើហិង្សាវាយតប់គ្នារវាងប្អូនថ្លៃបងថ្លៃបណ្តាលឲ្យរបួសទាំងសងខាងនេះកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃ សៅរ៍ ៩ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាល ស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាបងថ្លៃ និងឈ្មោះ លី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជាប្អូនថ្លៃ(ប្អូនប្រពន្ធ) អ្នកទាំង២នាក់ រស់នៅផ្ទះជាមួយគ្នានៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនទាំងពីរនាក់បានជជែកគ្នាពិសកម្មភាពធ្វើការងារ រកស៊ីក្នុងគ្រួសាររវាងបង និងប្អូនថ្លៃក៏បង្កើតជាទំនាស់ពាក្យសម្តីទៅវិញទៅមកយ៉ាងខ្លាំង។ ទី បំផុតអ្នកទាំងពីរ បានស្ទុះយកដំបងវ៉ៃគ្នាទៅវិញទៅមកទាំងកំរោល ធ្វើឲ្យរងបួសបែកក្បាលទាំងសងខាង ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីពេទ្យទាំងអស់គ្នាដែរ ។

សាក្សីឲ្យដឹងទៀតថា ក្នុងករណីនេះគ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ និងមិនបានប្តឹងប្តល់គ្នាទៅ សមត្ថកិច្ចជួយដោះស្រាយនោះទេ ព្រោះអ្នកទាំងពីរជាសមាជិកគ្រួសារតែមួយ ៕ សហការី


ចែករំលែក៖