ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តី បបួលគេវាយមួយស្មើ គេវាយបានមុនបែកភ្នែក

ភ្នំពេញ៖ បុរម្នាក់អះអាងថា ជាមន្ត្រីយោធាកងពលលេខ៩០ (ត្មាតពង) ហើយបានមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង បានទាស់សម្តីគ្នាជាមួយអ្នកបម្រើការងារជាមួយគ្នាបន្តិចបន្តួច ក៏ឌឺដង​ដាក់គ្នារហូតភាគីខាងមន្ត្រីយោធាបបួលដៃគូទំនាស់វាយគ្នា ត្រូវគេវាយបានមុនបណ្តាលឲ្យបែកភ្នែងម្ខាង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្រមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីជួយអន្តរាគម និងធ្វើកាឃាត់ខ្លួនដៃដល់នាំខ្លួនយកមកដោះស្រាយគ្នាតាមច្បាប់។

​ជនរងគ្រោះបានឲ្យដឹងថា ខ្លួនជាមន្តី្រយោធានៅកងពលលេខ៩០ ដោយសារតែមានជំងឺក៏ដាក់ច្បាប់មកព្យាបាលនៅផ្ទះមួយរយះ ។ ក្រោយពីព្យាបាលជំងឺ​ជាសះស្បើយហើយ ក៏មកដាក់ពាក្យធ្វើបំរើការងារនៅក្នុងរោងចក្រមួយកន្លែងដែលមាន​ទីតាំងនៅផ្សារទួលពង្រ។ លុះមកយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំដដែល ខណៈកំពុងធ្វើការ ក៏បានទាក់សម្តីជាបុរសម្នាក់ដែល​ជាកម្មករក្នុងរោងចក្រជាមួយគ្នា ហើយបានឌឺដងដាក់គ្នា។ លុះព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល រួបគាត់ក៏បានបបួលគ្នាវៃមួយស្មើ ភ្លាមនោះភាគី​ម្ខាងក៏ស្ទុះមកវាយបណ្តាលឲ្យបែកចិញ្ចើម និងក្រោមភ្នែកហើយក៏ត្រូវបានអ្នកធ្វើការជាមួយគ្នាចាប់បំបែក។

NKD-36x6_outline

បន្ទាប់មក ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនតែម្តង​ដើម្បីដោះស្រាយគ្នា។

​ក្រោយពីកាឃាត់ខ្លួនសមត្ថកិច្ចបានសម្រមសម្រួលគ្នាដោយភាគីខាងជនដៃដល់បានចេញថ្លៃព្យាបាលចំនួន ១០០ដុល្លារដើម្បីបញ្ចប់រឿងដោយមិនរំខាងដល់សមត្ថកិច្ច៕ សុខាសែនជ័យ