ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី វាយរបួសក្បាល

ខេត្តតាកែវ៖ បុរសវ័យ ៦២ ឆ្នាំម្នាក់ បានរងរបួសចំក្បាល បន្ទាប់ពីមានទំនាស់ពាក្យសំដីជាមួយបុរសម្នាក់ទៀត ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ១៧ និង ៣០ នាទី ស្ថិតនៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហឿង ស៊ុំ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកឯជនរងគ្រោះមានឈ្មោះ សុខ សំអាត ហៅ ហ៊យ ភេទប្រុស អាយុ ៦២ ឆ្នាំ មានរស់នៅភូមិឃុំជាមួយគ្នា មានមុខរបរជាកសិករ រងរបួសចំក្បាល ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ដើម្បីចាត់ការតាមច្បាប់ ៕ ភ្នំដា