ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទំនាស់រឿងមិនឲ្យងូតទឹកពាង ប្តីកាប់ប្រពន្ធរបួសដេរច្រើនថ្នេរ

ខេត្តតាកែវ ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន ដោយសារកាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ គ្រាន់តែមានជម្លោះបន្តិចបន្តួចរឿងប្តីមិនឲ្យងូតទឹកពាង ។

ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៤០ នាទីព្រឹកថ្ងៃ អង្គារ ៨កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ ក្ងោកពងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសជាប្តី និងជាជនសង្ស័យ ឈ្មោះ ទូច វលក្ខ័ អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ប្រដាប់ដោយដាវ បានដេញកាប់ ប្រពន្ធរបស់ខ្លួន ឈ្មោះ នាង សុផាត អាយុ ៤៧ឆ្នាំ ចំនួន ០៣ដាវ ត្រូវថ្ងាស ក្បាល លើចិញ្ចើមខាងស្ដាំ រយះប្រវែង ១តឹក ត្រូវស្មាខាងស្ដាំ ដេរ ២០ ថ្នេរ ត្រូវលើ ក្បាលជង្គង់ ខាងស្ដាំ ប្រវែង ៣សង់ទីម៉ែត្រ បណ្ដាលឲ្យ រងរបួសធ្ងន់ ដោយសារ មានទំនាស់ពាក្យសំដី រឿងប្តីមិនឲ្យងូតទឹកពាង។

ស្រី្តរងគ្រោះត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យស្រុករុំរបួសភ្លាមៗ ឯបុរសជាប្តីកំណាច ត្រូវនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានភ្លាមៗដែរ ៕ សហការី