ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ធា្លក់ឧទ្ធម្ភាគចក្រនៅទន្លេទីក្រុងញូវយ៉កស្លាប់និងរបួស៥នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ២ នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅក្នុងសភាព សង្គ្រោះបន្ទាន់ដោយសារតែកាធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុ៨ងទន្លេទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក ។ ចំណែកអ្នកបើកឧទ្ធម្ភាគច័ក្ររួចផុតពីក្តីស្លាប់ ។ ក្រុមជួយសង្គ្រោះបានមុជទឹកជួយដល់មនុស្ស៥នាក់ទៀត ដែលជាប់នៅខាងក្នុង។

គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុង ដងទន្លេ នៃភាគខាងកើតទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ (ម៉ោង នៅទីក្រុងញូវយ៉ក)។ នេះបើតាមការចេញ ផ្សាយដោយ Fox News នាព្រឹកថ្ងៃចន្ទ ទី ១២ ខែមីនា ឆ្នាំ២០១៨។

មន្ត្រីសង្គ្រោះបន្ទាន់ប្រចាំទីក្រុងដ៏ធំ នៃភាគឦសានអាមេរិកមួយនេះ បានអះ អាងថា អ្នកស្លាប់ទាំងពីរនាក់ជាអ្នកដំណើរ និង៣នាក់ទៀតទទួលរងរបួស ខណៈពីឡុតម្នាក់ដែលបញ្ជានៅលើឧទ្ធម្ភាគចក្រនោះអាចសង្គ្រោះខ្លួនឯងបានជាមួយរបួសបន្តិចបន្តួចប៉ុណ្ណោះ។ ព័ត៌មានបានបន្តទៀតថា អ្នករបួសទាំង៣នាក់នោះ គឺត្រូវបានគេស្រង់ចេញពីក្នុងទឹកទន្លេ ក្នុងអាការធ្ងន់ធ្ងរខ្លាំង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមទេសចរណ៍ Liberty Helicopeters ដែលវាបានធ្លាក់នៅវេលា ម៉ោង ៧យប់ ទៅក្នុងទន្លេទឹកកក នៃភាគ ខាងកើតទីក្រុងញូវយ៉ក ដែលមានសីតុណ្ហ ភាពត្រជាក់បំផុត។ អ្នកឃើញហេតុការណ៍មួយចំនួនបានអះអាងថា ឧទ្ធម្ភាគចក្រខាង លើនេះ ហោះក្នុងល្បឿនលឿនរួចមុជចូលក្នុងទន្លេតែម្តង ប៉ុន្តែមូលហេតុនៃឧប្បត្តិហេតុច្បាស់លាស់នោះ កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ៕ ម៉ែវ សាធី