ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ​អា​មេ​រិ​ក​ ស្លាប់​និង​របួស​២១​នាក់​

ចែករំលែក៖

​ឧទ្ធម្ភាគចក្រ​យោ​ធាន​របស់​អា​មេ​រិ​ក​មាន​រហ័ស​នាម​ថា​ «​បក្សី​ស៊ីសាច់​»​ MV​ 22​ Osprey​ ដឹក​មនុស្ស​២១​នាក់​ដំណើរ​ ភាគច្រើន​ជា​ទាហានជើងទឹក​វាយ​ឡើងគោក​បាន​ធ្លាក់​នៅ​ក្នុង​ ទីតាំង​ទ័ពអាកាស​ Bellows​ ស្ថិត​នៅ​រដ្ឋ​ Hawaii​ អា​មេ​រិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​បណ្តាល​ឲ្យ​ទាហាន​១២​នាក់​រង​របួស​ជា​ទម្ងន់​ ។​

​ឧទ្ធម្ភាគចក្រ​បាន​ចុះ​ចត់​នៅ​វេលា​ម៉ោង​១១​ នៅ​អា​មេ​រិ​ក​ថ្ងៃ​ទី​១៧​ ខែឧសភា​ ក្នុង​អាកាសយានដ្ឋាន​ខាងលើ​ ។​ តាម​ព័ត៌មាន​ពី​កម្លាំង​ទាហានជើងទឹក​ វាយ​ឡើងគោក​អា​មេ​រិ​កបាន​ ឲ្យ​ដឹង​ថា​ មាន​ទាហាន​១២​រង​របួសធ្ងន់​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ ជួប​គ្រោះថ្នាក់​មាន​អ្នកដំណើរ​២១​នាក់​ ក្នុង​នោះ​មាន​ក្រុម​អាកាសយានិក​៤​នាក់​ ។​

​ទីតាំង​ទ័ពអាកាស​ Bellows​ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ហ្វឹកហាត់​របស់​កម្លាំង​ទាហាន​ ជើង​ទឹក​វាយ​ឡើងគោក​ និង​ទាហាន​ផ្សេងៗ​របស់​អា​មេ​រិ​ក​ ។​ កាលពី​ថ្ងៃ​ទី​១៥​ ខែឧសភា​កងកម្លាំង​ទាហានជើងទឹក​វាយ​ឡើងគោក​អា​មេ​រិ​កបាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ដឹង​ថា​ និង​មាន​សំឡេង​រំខាន់​បន្តិច​ដោយសារ​តែ​មានការ​ធ្វើ​សមយុទ្ធ​ ។​ នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​យន្តហោះ​នោះ​ឡើយ​ តើ​វា​ជាប់​ពាក់ព័ន្ធ​និង​ ការ​ហ្វឹកហាត់​ដែរ​ឬទេ​ ?

​នេះ​ជា​គ្រោះថ្នាក់​លើក​ទី​២​ហើយ​ក្នុង​មួ​យស​ប្តា​ហ៍​របស់​កម្លាំង​ទាហានជើងទឹក​វាយ​ ឡើងគោក​អា​មេ​រិ​ក​ ។​ កន្លង​មក​ឧទ្ធម្ភាគចក្រ​ HU-1y​ របស់​ក​ម្លាំ​អ​ទាហានជើងទឹក​វាយ​ ឡើងគោក​ ក៏​ជួប​គ្រោះថ្នាក់​ពេល​ទៅ​ចូលរួម​ជួយ​សង្គ្រោះ​ ជន​រង​គ្រោះ​ដោយសារ​រញ្ជួយ​ដី​ នៅ​នេ​ប៉ា​ល់​កាលពី​ថ្ងៃ​ទី​១២​ ខែឧសភា​ បណ្តាល​ឲ្យ​ទាហាន​អា​មេ​រិ​ក​ ៦​នាក់​ស្លាប់​និង​ទាហាន​ នេ​ប៉ា​ល់​២​នាក់​ផង​ដែរ​ ៕​

ម៉ែ​វ​ សា​ធី​

Sathy001-(3)

Sathy001

Sathy001-(1)

Sathy001-(2)


ចែករំលែក៖