ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់តែលើកពានឆ្នាំ២០១៦ Leicester City ស្ថិតក្នុងតំបន់ត្រូវកាត់ចោល

ក្រុម Leicester City បានឈានជើងចូលក្នុងតំបន់ត្រូវកាត់ចោលហើយក្រោយដណ្ដើមបានត្រឹម៦ពិន្ទុពី៧ប្រកួតកន្លងមក។ ការប្រកួតកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ក្រុមមួយនេះបាន ត្រឹមប្រកួតស្មើ ១-១ ជាមួយក្រុមភ្ញៀវ West Brom ប៉ុណ្ណោះ។

ការប្រកួតសប្ដាហ៍ទី៨ ក្រុមរហស្សនាមថា ចចក (The Foxes) បានស្មើជាមួយ West Bromwich ១-១ នៅចុងម៉ោងយ៉ាងលំបាកលំបិនជាទីបំផុត។ Leicester រកគ្រាប់បានដោយកីឡាករ Mahrez នាទីទី៨០ ហើយក្រុមភ្ញៀវ West Brom រកបានដោយកីឡាករ Chadli នៅនាទីទី៦៣។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City បានធ្លាក់ទៅដល់លេខ១៨ មាន៦ពិន្ទុនិងគ្រាប់បាល់ខាតរហូតដល់៣គ្រាប់ ដែលជាតំបន់ត្រូវកាត់ចេញទីលេងនៅលីក ទី២របស់អង់គ្លេស ។

សូមបញ្ជាក់ថា ក្រុមជើងឯក Premier League ឆ្នាំ២០១៦ Leicester City បានដាំក្បាលចុះតាំងពីរដូវកាលមុនមកម្ល៉េះរហូតមានការបណ្ដេញគ្រូបង្វឹកចេញពីតំណែង។ ក្រោយតែងតាំងលោក Craig Shakespeare ជំនួស Claudio Ranieri ក៏មិនទាន់អាចស្រោចស្រង់ស្ថានភាពដុនដាបរបស់ក្លឹបបានដែរពោលគឺ នៅរដូវកាលនេះពួកគេទើបឈ្នះ១ប្រកួតប៉ុណ្ណោះដោយស្មើ៣ និងចាញ់៤ ឈរលេខ១៨ក្នុងតារាង៕ ដេវីត

NKD-36x6_outline