ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយឯកសារវិទ្យាស្ថាន NDI រៀបយុទ្ធសាស្ត្រ១៨ខែមុនបោះឆ្នោតដើម្បីជួយបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ រឿងពិត CNRP បានទម្លាយរឿងរ៉ាវជាថ្មីក្រោយបាត់មួយរយៈនៅលើហ្វេសប៊ុក «រឿងពិត CNRP»បានឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់ដែលស្និទ្ធជាមួយលោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថា ក្រោយពីមាន ការជួបចរចាជាសម្ងាត់រវាងអតីតមេដឹកនាំបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាមួយ មន្ត្រីជាន់ខ្ពស់ NDI នៅទីក្រុងព្រូសសែល ប្រទេសបែលហ្សុិកកាលពីអំឡុង ខែឧសភា ឆ្នាំ២០១៦កន្លងទៅដើម្បីស្នើសុំគ្រូជំនាញបរទេសជួយCNRPវគ្គពិសេសមួយស្តីពីយុទ្ធសាស្ត្រ និងផែនការដើម្បីស្វែងរកសំឡេងឆ្នោតឱ្យគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខត្រូវបានNDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក)ក្រោមជំនួយឧបត្ថម្ភពីUSAID បានបង្ហាត់បង្រៀនដល់ថ្នាក់ដឹកនាំសំខាន់ៗ ក្នុងគណៈកម្មាធិការនាយក CNRP រយៈ ពេល២ថ្ងៃនៅសណ្ឋាគារ Raffle Le Royal Phnom Penh កាលពីថ្ងៃទី១៥-១៦ ខែ មករា ឆ្នាំ២០១៧ ។

វគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តក្នុងគោលបំណងដណ្តើមប្រៀបឈ្នះលើបក្សកាន់ អំណាចដែល NDIសង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិនឹងប្រែក្លាយពីការបរាជ័យឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។ NDI បានចងក្រងផែន ការគន្លឹះភាពជាអ្នកដឹកនាំការងារជាប្រព័ន្ធ ពង្រឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់គណបក្ស ជាពិសេសបានណែនាំឱ្យCNRP ត្រូវតែកំណត់គោលដៅឱ្យច្បាស់លាស់លើផែនការសកម្មភាពរបស់ខ្លួនដើម្បីបង្កលក្ខណៈងាយស្រួលដល់អង្គការខាងក្រៅផ្សេងទៀតជួយផ្តល់ជំនួយនិងការគាំទ្រ ផ្នែកបច្ចេកទេស។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្រៀនដោយលោក Ivan Doherty និងលោកស្រី Shannon O’Connell ដែលជាគ្រូជំនាញរបស់ NDI ។

តាមប្រភពពីមន្ត្រីខុទ្ទកាល័យ CNRP ដែលជាក្រុមការងារពិសេសរបស់លោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថា NDI បាន ស្នើសុំគោលនយោបាយបក្សនិងរចនា សម្ព័ន្ធដឹកនាំរួមរបស់CNRPដើម្បីយកទៅត្រួតពិនិត្យវិភាគ និងច្របាច់បញ្ចូលគ្នាជា មួយផែនការយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរបស់ខ្លួន និងថែមទាំងបានសំណូមពរឱ្យសមាជិក គណៈកម្មាធិការនាយកទាំងអស់។ ពិសេស លោក សម រង្ស៊ី ត្រូវតែមានវត្តមានចូលរួមកុំបីខានក្នុងវគ្គពិសេសនេះតាមវីដេអូ Conference ដែល NDI ចាត់ទុកថា វគ្គនេះមានសារសំខាន់បំផុតដល់មន្ត្រីជាន់ខ្ពស់ CNRP ក្នុងការត្រៀមខ្លួនឱ្យហើយ១៨ខែ មុនកាលបោះឆ្នោត ។

NKD-36x6_outline

យោងតាមឯកសារបែកធ្លាយបាន បង្ហាញថា អ្នកជំនាញរបស់ NDI បានប្រាប់ អំពីវិធីសាស្ត្រ និងឧបាយកិច្ចនានាដើម្បី ជួយបិទបាំងពីភាពកម្សោយនៃការដឹកនាំ របស់ CNRP ការធ្លាក់ចុះយ៉ាងគំហុកនូវ សមាជិកគាំទ្រតាំងពីលើដល់ក្រោមនៅពេលដែលមានការស្ទង់មតិពិតប្រាកដបង្ហាញថា បក្សកាន់អំណាចមានសំឡេងគាំទ្រ ខ្ពស់ជាង។ ដូច្នេះដើម្បីបំភ័ន្តសាធារណមតិ និងកេងចំណេញនយោបាយ NDI ក៏បាន ប្រាប់កលល្បិចជាច្រើនក្នុងនោះក៏បាន បង្ហើបថា ការស្ទង់មតិថ្មីមួយជាវិជ្ជមាន (អាចបង្កើតឡើងដោយ NDI)នឹងជួយ ទាក់ទាញសំឡេងឆ្នោតដល់ CNRP បូកផ្សំជាមួយនឹងការប្រើឧបករណ៍បំពងសំឡេងជាច្រើនថែមទៀតដែលគាំទ្របក្សប្រឆាំង នោះសង្ឃឹមថាCNRPនឹងទទួលបានជ័យជម្នះ ។

បើពិនិត្យមើលកម្មវិធីដែលNDIបង្រៀន និងត្រូវបានបង្ហោះផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គមរបស់ថ្នាក់ដឹកនាំបក្ស សង្គ្រោះជាតិសិក្ខាសាលានោះបានបិទបាំង គោលបំណងពិតរបស់ខ្លួនដោយបន្លំថាគ្រាន់តែជាសិក្ខាសាលាថ្នាក់ដឹកនាំគណ បក្សស្តីពីសារគមនាគមន៍ផ្ទៃក្នុងនិងខាងក្រៅតែប៉ុណ្ណោះ។ តែធាតុពិតNDIបានបង្កប់ខ្លួនយ៉ាងជ្រៅដើម្បីជួយបក្សសង្គ្រោះជាតិ ដោយរៀបចំផែនការ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ជួយដល់ថ្នាក់ដឹកនាំសំខាន់ៗបក្សប្រឆាំង ។

ប្រភពពីមន្ត្រីខុទ្ទកាល័យCNRP ដដែល ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រៅពីវគ្គ បណ្តុះបណ្តាលពិសេសនេះមន្ត្រីជំនាញ NDI បានជួបជាសម្ងាត់ជាមួយលោក យឹម សុវណ្ណ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់ CNRP នៅទីស្នាក់ការ NDI ក្នុងទីក្រុងភ្នំពេញ។ ប្រភពបានបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៧ វគ្គពិគ្រោះយោបល់ អំពីយុទ្ធសាស្ត្រស៊ីជម្រៅផ្សេងទៀតត្រូវ បាន NDI សហការគ្នាយ៉ាងស្អិតល្មួតក្នុង ទិសដៅតែម៉្យាងគត់គឺធ្វើយ៉ាងណាឱ្យបក្សសង្គ្រោះជាតិបានទទួលជោគជ័យ។ ក្រៅ ពីនេះប្រភពផ្តល់ថវិកាជាច្រើនត្រូវបាន ជួយឧបត្ថម្ភពីក្រោយខ្នងដោយ USAID ជាបន្តបន្ទាប់ក្នុងការជួយជ្រោមជ្រែងដល់ CNRP ៕ ហេង សូរិយា