ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយ​ចេញ​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​មន្ត្រី​ចំនួន​ ៥​នាក់ ​ក្នុង​បញ្ជី​ឈ្មោះ ​ដែល​ពាក់ព័ន្ធ​ពី​កា​យក​លុយ​និង​បទល្មើស​ព្រៃឈើ​

ខេត្តកំពង់ឆ្នាំង​ ៖​ ឈ្មោះ​របស់​មន្ត្រី​ និង​ សមត្ថកិច្ច​ចំនួន​ ៥​នាក់​ដែល​បាន​បិត​បាំង​ ក្នុង​ចំ​ ណោ​ម​ជិត​៥០​នាក់​ នៃ​បញ្ជី​ឈ្មោះ​ដែល​បាន​រក​ឃើញ​ នៅ​ក្នុង​រថយន្ត​បទល្មើស​ព្រៃឈើ​ ពាក់ព័ន្ធ​និង​ការ​យក​លុយ​នៃ​បទល្មើស​ព្រៃឈើ​ ត្រូវ​បាន​គេ​បង្ហាញ​អោយ​ឃើញ​ហើយ​នៅ​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ ។​

មន្ត្រី​ទាំង​៥​នាក់​ដែល​គេ​បិត​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​មិន​អោយ​ឃើញ​នោះ​ មាន​ ១.​មេព្រៃ​ ក្រ​វ៉ា​ញ​ ២.​នគរបាល​សេដ្ឋកិច្ច​ផ្សារ​ត្រាច​ ៣.​នគរបាល​សេដ្ឋកិច្ច​កំពង់ឆ្នាំង​ ៤.​មេព្រៃ​កំពង់ឆ្នាំង​ និង​ ៥.​មេព្រៃ​កំពង់ឆ្នាំង​ដែរ​ ។​

គួរ​រំ​ឮ​កថា​ កាលពី​វេ​ល​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ​២៦​ ខែមករា​ ឆ្នាំ​២០១៥​ កម្លាំង​ប៉ូ​លី​ស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​មួយ​ក្រុម​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ (​ផលិតផល​ពាក់កណ្តាល​សម្រេច​ )​ មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​ភ្នំពេញ​២D-២៨២០​ នៅ​ត្រង់​ចំណុច​ស្ពាន​ជ្រៃ​បាក់​ ក្នុងស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

នៅ​លើ​រថយន្ត​នេះ​ ពិនិត្យ​ឃើញ​ ឈើ​ម្រះព្រៅ ភ្នំ​២​បន្ទះ​ ធំ​ដែល​កែ​ច្នៃ​រួច​ជា​តុ​ ។​ តុ​ធ្នង់​មូល​២​បន្ទះ​ ពក​ម្រះព្រៅ​១​ច្នៃ​ជា​តុ​ ទ្វារ​ធ្នុង​៦​សន្លឹក​ គ្រែ​១​ដែល​គេ​កែ​ច្នៃ​រួច​ ។​ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​អោយ​ដឹង​ថា​ មាន​ក្រដាស់​ ដែល​ជា​បញ្ជី​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​ទាំងនោះ​ឡើយ​ ។​

កាលពី​ ថ្ងៃ​ទី​៣០​ ខែមករា​កន្លង​មកនេះ​ ស្រាប់តែ​មាន​គេ​ទម្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ​ និង​ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ និង​ ការ​យក​លុយ​ពី​ឡាន​ដឹកឈើ​តាម​ផ្លូវជាតិ​លេខ​៥​ ពី​ខេត្តពោធិសាត់​ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​អោយ​ដឹង​តែ​ម្តង​ ។​ ប៉ុន្តែ​កាលនោះ​ មាន​គេ​យក​ទឹកស​លុបឈ្មោះ​មន្ត្រី​៥​នាក់​មិន​អោយ​ឃើញ​ ទើប​នៅ​ថ្ងៃ​ទី​២​ កុម្ភៈ​ មាន​មន្ត្រី​ដែល​មិន​សប្បាយចិត្ត​ បាន​ទម្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​ទាំងនោះ​ម្តងទៀត​ដោយ​មិន​មាន​បិត​បាំង​ ឈ្មោះ​ និង​ លេខ​ទូរស័ព្ទ​ឡើយ​ ។​

ក្រោយ​ពី​លេខ​ទូរស័ព្ទ​ និង​ ឈ្មោះ​ ដែល​ត្រូវ​បាន​ទម្លាយ​នោះ​រហូត​មក​ដល់​ពេល​នេះ​ ឈ្មោះ​មន្ត្រី​ទាំងនោះ​ មួយ​ចំនួន​បាន​បិត​លេខ​ទូរស័ព្ទ​ ដោយ​ប្តូរ​លេខ​ថ្មី​សម្រាប់​ប្រើប្រាស់​វិញ​ ។​ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង​ កំពុង​រង់ចាំ​មើល​ថា​ តើ​ករណី​នេះ​ អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ ​នឹង​ ចាត់ការ​បែប​ណា​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងនេះ​ ៕​
dicq0wbc

6o66q2yg