ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងកំពង់ចាមឃាត់បុរស២នាក់ក្លែងធ្វើសង្ឃដើររៃអង្គាសលុយហើយប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ចាម៖ សង្ឃក្លែងក្លាយ២អង្គ ជាអ្នកប្រើប្រាស់គ្រឿងញៀនបានដើររៃ អង្គាសប្រាក់តាមកន្លែងសាធារណៈ និង មន្ទីរពេទ្យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលបឹងកុកសហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងកំពង់ចាមឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បី បំពេញសំណុំឯកសារតាមនីតិវិធី។

លោក សឹុង ចាន់អូន អធិការនគរបាល ក្រុងកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៧ មានសង្ឃ២អង្គបានសំុចៅអធិការ វត្តបឹងកុកដើម្បីគង់។ ដោយមានការ សង្ស័យគណៈកម្មការវត្ត និងកម្លាំងជំនាញ របស់នគរបាលប៉ុស្តិ៍បឹងកុកព្រមទាំងកម្លាំង អធិការដ្ឋាននគរបាលក្រុងកំពង់ចាមបាន ចុះត្រួតពិនិត្យលើសង្ឃ២អង្គ ដែលមាន នាម ទី១-នាម សម្បត្តិ សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ និងទី២-នាម តាំង គឹមហួត ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកអធិការនគរបាលបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យលើសង្ឃទាំង២អង្គ​ ឃើញថាពុំមានឯកសារអ្វីទាំងអស់។ ក្នុង នោះសមត្ថកិច្ចបានរកឃើញឧបករណ៍ សេពគ្រឿងញៀនមួយសម្រាប់។

NKD-36x6_outline

តាមការធ្វើតេស្តលើទឹកមូត្រ(ទឹកនោម) ឃើញថា សង្ឃទាំង២អង្គនេះមានសារជាតិ ញៀន(ជាអ្នកប្រើប្រាស់គ្រឿងញៀន)។ ក្រោយពីឃើញថាសង្ឃ២អង្គខាងលើក្លែង ក្លាយ និងប្រើប្រាស់គ្រឿងញៀនផងនោះ ធម្មការក្រុង និងព្រះអនុគណក្រុងបាន សម្រេចផ្សឹកលោកទាំង២អង្គក្នុងពេល នោះតែម្តង។

តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថ កិច្ចក៏បានឃាត់ខ្លួនអន្ទិតទាំង២នាក់ទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បី បំពេញសំណុំឯកសារតាមនីតិវិធី។

ប្រជាពលរដ្ឋជាច្រើនបានសំណូមពរ ដល់លោកព្រះរាជអាជ្ញាចោទប្រកាន់ និង ផ្តន្ទាទោសជនឆបោកទាំង២នាក់ខាងលើ ដែលកំពុងបំផ្លាញព្រះពុទ្ធសាសនាធ្វើឲ្យ ប្រជាពលរដ្ឋលែងគោរពព្រះពុទ្ធសាសនាតាមរយៈទង្វើបោកប្រាស់របស់ជនខិលខូច ខាងលើដែលយកសាសនាមកធ្វើអាជីវកម្ម ដោយដើររៃអង្គាសប្រាក់យកទៅប្រើប្រាស់ គ្រឿងញៀនបំពានច្បាប់៕ ហេង នរិន្ទ្រ