ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួន បុរស២នាក់សង្ស័យជួញដូរគ្រឿងញ្ញៀន រឹបអូសវត្ថុតាំងថ្នាំ១៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : បងប្អូន២នាក់ សង្ស័យជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន និងដកហូតម្ស៉ៅក្រាមសថ្លាបាន១៣កញ្ចប់តូច និងជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀន១ និងមូ៉តូឌ្រីមសង់សេ១២៥ សេរី ឆ្នាំ២០១៤ មួយគ្រឿង នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរបន្ត កាលវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០១៦នៅបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីខាងលើដែលដឹកនាំ លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមនបានប្រាប់អោយដឹងថា កំលាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ និងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២ម្នាក់ ទី១មានឈ្មោះ ជា អាគី ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជនសង្ស័យទី២មានឈ្មោះ ជា ដារា៉ ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ នៅស្នាក់នៅបន្ទប់ខាងលើជាមួយគ្នា។

បើតាមប្រភពពត័មានពីលោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមនបានបន្តទៀតថា កំលាំងល្បាតក្នងមូលដ្ឋានមានការសង្ស័យ ទើបឃាត់បុរសម្នាក់តាមផ្លូវហើយ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លា១កញ្ចប់រួច ឈានដល់ឆែកឆេរដល់បន្ទប់ជួលខាងលើ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ជាបងប្រុសបង្កើត និងឆែកឆេររកឃើញក្រាមសថ្លា១២កញ្ចប់តូចទៀត និងជញ្ជឹងសំរាប់ថ្លឹងថ្នាំញ្ញៀនមួយទៀតផង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image3

image2

image1


ចែករំលែក៖