ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនមុខសញ្ញាចោរកាច់សោ.ក ម៉ូតូ២នាក់ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូរាប់សិបលើកក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានមកអស់លក្ខណ៍ ក្នុងខណ្ឌជ្រោយចង្វា ខណៈដែលកម្លាំងនគរបាលបានកំពុងល្បាតក្នុងភូមិសាស្ត្រឃើញសង្ស័យបានដេញឃាត់សួរនាំ និងឆែកឆេរ រកឃើញឧបករណ៍សំរាប់កាច់បំបាក់ សោ.កម៉ូតូ មួយកំផ្លេ ។

ប្រតិបត្តិការឃាត់ខ្លួួននេះ ធ្វើឡើងកាលពីជាង១រសៀលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ចំណុចចន្លោះស្ពានលេខ៣ និងលេខ៤ តាមបណ្តោយផ្លូវជាតិ៦ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពពីសមត្ថកិច្ចបានឲដឹងថាជនសង្ស័យទាំង២នាក់ខាងលើទី១.មានឈ្មោះ រុន ស៊ីថា អាយុ ៣៣ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឈើខ្លង ឃុំស្វាយទាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២មានឈ្មោះ ចាន់ វី អាយុ ៤៤ឆ្នាំ មុខរបររត់កងបីមានទីលំនៅ ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូតរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន២ .សោរអក្សរ T ចំនួន១ និងម៉ូតូហុងដារស៊េរី ២០១៨មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GU-6672 ជាមធ្យោបាយរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ