ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យ២នាក់រឹបអូសថ្នាំញៀន៥កញ្ចប់

ភ្នំពេញ៖ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនព្រមទាំងដកហូតថ្នាំញៀន៤កញ្ចប់តូចនិង១កញ្ចប់ធំ និងម៉ូតូ២គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះធី ផុណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី២.ឈ្មោះធី សុខណាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣.ឈ្មោះភឿន ភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាហែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនិងទី៤.ឈ្មោះអុន វណ្ណស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនប្រភេទក្រាមពណ៌ថ្លាហៅម៉ាទឹកកកចំនួន៥កញ្ចប់ (៤កញ្ចប់តូចនិង១កញ្ចប់ធំ), ម៉ូតូ២គ្រឿង១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1K-7521 និង១គ្រឿងទៀតម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-5675 ។

សមត្ថកិច្ចនគរបាលបន្តថា មុនពេលឃាត់ខ្លួនកាលពីម៉ោង១០យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ក៏ឃើញជនសង្ស័យខាងលើជិះម៉ូតូឆ្លងកាត់ពីមុខបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន៥កញ្ចប់ (ទាំងតូចទាំងធំ)រួចក៏ឃាត់ខ្លួនជនសង្ស័យទាំងអស់មកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

image2

image3

image4

image5

image6