ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលចរាចរឃាត់ខ្លួនយុវជន២នាក់រក្សាទុកដាវច្នៃក្នុងកាបូបស្ពាយ

ភ្នំពេញ ៖យុវជន២នាក់ត្រូវបាន កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការជាមួយ កម្លាំងនគរបាលចរាចរខណ្ឌចាប់ឃាត់ខ្លួនក្រោយពីត្រួតពិនិត្យឃើញមានរក្សាទុកនូវដាវឆ្នៃក្នុងកាបូបស្ពាយ
កាលពីម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

 

យុវជនទី១-ឈ្មោះចែត្រ រ៉ា អាយុ២១ឆ្នាំមុខរបរ កសិករស្នាក់នៅភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូត ម៉ាកZOOMER.Xពណ៌ សពាក់ស្លាកលេខ
ភ្នំពេញ1DE-5490។

 

យុវជនទី២-ឈ្មោះសុវណ្ណ សក្កដា អាយុ២១ឆ្នាំមុខ របរសិក្ខាកាមសាលាភាសាកូរ៉េ ស្នាក់នៅក្នុងសាលា ភូមិ
អង្គតាកូវ សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះមូតូម៉ាកZOOMER.Xពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ១EW-៤២៥៧ត្រូវជា បងប្អូនជីដូន១យុវជនខាងលើ។

 

សមត្ថបានប្រាប់ថាមុន ឃាត់ខ្លួនយុវជនខាងលើ គឺកម្លាំងសមត្ថកិច្ចបានដាក់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍នៅចំណុចខាងលើបាន ឃើញយុវជន២នាក់ជិះម៉ូតូម្នាក់ ១គ្រឿងប្រដេញគ្នាយ៉ាងលឿនស្រាប់តែឃាត់ត្រួតពិនិត្យក៍ឃើញក្នុងកាបូបស្ពាយខាងក្រោយឈ្មោះ សក្កដា មានលាក់ដាវ១ដើមក៏ឃាត់ទាំង២នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។

 

នៅចំពោះមុខសមត្ថកិច្ចយុវជនឈ្មោះចែត្រ រ៉ា បានប្រាប់ថា ក្នុងករណីនេះគាត់មិន មានអ្វីពាក់ព័ន្ធឡើយដោយមុនកើតហេតុ –គាត់មកពីស្រុកកំណើតយកម៉ូតូមកធ្វើនៅភ្នំពេញហើយ បានជួបបងប្អូនជីដូនមួយបានហៅទៅលេងផ្ទះបងប្អូនទើបគេជិះម៉ូតូម្នាក់១ គ្រឿងមកដល់ចំណុចនេះជួបសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នយុវជនទាំង២នាក់កំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លាដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ តុង សីហា

Untitled-28