ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលចុះបង្រ្កាបល្បែងបញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៥នាក់

ខេត្តកណ្តាល ៖ ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងនៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាងបង្ក្រាប នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៥៤នាទី ដោយឃាត់ខ្លួនបានអ្នកលេងចំនួន៥នាក់មាន ១-ឈ្មោះ បេ មួយ​ ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាន់ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ,២-ឈ្មោះ ខេន សុរដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខងារ សិក្ខាកាមបរិញ្ញាបត្រនីតិសាស្ត្រ នគរបាល មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​​, ៣-ឈ្មោះ ម៉ូវ សិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង,៤-ឈ្មោះ មួន សាម៉េត ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ,៥-ឈ្មោះ ឆែម ឆេន ភេទ​ប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។​

វត្ថុតាងចាប់យកមាន ម៉ូតូចំនួន២គ្រឿង ម៉ាកស្គូពីពណ៌ស សេ៊រីឆ្នាំ២០១៥ ពាក់​ស្លាកលេខភ្នំពេញ1CW-8276 និងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ​1FD-1986 ។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុសមត្ថកិច្ចនគរបាលស្រុកស្អាងបានទទួលព័ត៌មានថាមានសកម្មភាពលេងល្បែងបញ្ជាល់មាន់ នៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ក៏បានឡោមព័ទ្ធទីតាំងបញ្ជាល់មាន់ខាងលើឃាត់ខ្លួនអ្នកមកលេងបញ្ជាល់មាន់៥នាក់ ដកហូតវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ

ew