ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុធ្វើសន្និសិទព័ត៌មានបង្ហាញមុខក្រុមចោរសេរីទំនើបមុនពេលបញ្ជូនទៅសាលាដំបូង

ខេត្តព្រះសីហនុ៖ ក្រុមចោរសេរីទំនើបចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពលួចកាច់បំបែកសោក យកម៉ូតូដឹកតាមរថយន្តរបស់ខ្លួនបំណងយកទៅលក់យកប្រាក់ចែកគ្នា ហើយត្រូវបានកម្លាំងនគរបាលអធិការ ដ្ឋានស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្របួចបានទាំងចង្កោម ដោយប្រើប្រាស់អស់រយ:ពេលប្រមាណជា០៣ម៉ោងក្រោយកើតហេតុ។

លោកវរសេនីយ៍ឯក ស៊ុត សំអុនប្រធាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅក្នុងពេលធ្វើសន្និសិទព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យទាំង០៣នាក់ខាងលើ កាលពីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ថា នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងតាមទូរស័ព្ទពីស្រីរងគ្រោះឈ្មោះសុខ ស្រីសរ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកកាសុីណូ មានទីលំនៅភូមិ០២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុថា នៅចំណុចក្រុម២៤ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុមានករណីបាត់ម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខបន្ទាប់ពីទទួលបណ្តឹងខាងលើរួចមកនិងទទួលបានបទបញ្ជាដ៍មុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាស្វែងរកអត្តសញ្ញាណជនសង្ស័យឈានទៅបង្ក្រាបឲ្យខាងតែបាន។

ពេលនោះកម្លាំងជំនាញនៃផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល .ធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ ពួនស្ទាក់ បង្ក្រាបបានទាំងស្រុង នៅវេលាម៉ោង១៣ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណ:ដែលក្រុមជនសង្ស័យក្រោយធ្វើសកម្មភាពបំបែកសោរករយកម៉ូតូបានសម្រេចក៍នាំគ្នាលើកដាក់ក្នុងឃ្លុបគូថរថយន្តធ្វើដំណើរបំណងយកទៅលក់ប្រាក់នៅរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯកបានឲ្យដឹងទៀតថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោមនេះ÷

១-/ឈ្មោះ ជា លក្ខណៈបញ្ញា ហៅ ម៉ិញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកនាំភ្ញៀវ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ(សហចារី) ម្ចាស់រថយន្ត។

២/ឈ្មោះ សុំ រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

៣-/ ឈ្មោះ ពៅ ណាឃីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

វត្ថុតាងដែលសមង្ថកិច្ចដកហូតបានមាន៖

-ម៉ូតូ ០១គ្រឿង ម៉ាក ស្តុបពី ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ។

-រថយន្ត ០១គ្រឿង ម៉ាក កាំម៉ារីឆ្លាម ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ ២L-០១២០ ជាមធ្យោបាយសម្រាប់ដឹកម៉ូតូជាផលនៃអំពើចោរកម្មយកទៅលក់នៅភ្នំពេញ។

ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ