ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នគរបាលខេត្តព្រះសីហនុបញ្ជូនជនសង្សយ័៣នាក់ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសពីបទជម្លោះហិង្សា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ18 ខែវិច្ឆិកា ឆ្នាំ2018 នគរបាលខេត្តព្រះសីហនុបានបញ្ជូនជនសង្សយ័3នាក់ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសពីបទ ជម្លោះហិង្សា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងនោះជនសង្សយ័មានគ្នា៣នាក់ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី16 ខែវិច្ឆិកា 2018 វេលាម៉ោង23:00នាទី នៅចំណុចផ្លូវកោះព្រាប (ក្បែរកន្លែងនគរបាលព្រំដែនទឹក) ។ ជនសង្ស័យ

1.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ24ឆ្នាំ មុខរបរកូនដៃទូកអូរប័រ ក្រុមហ៊ុន សុី.សុី.ប៊្លូ.សុី ស្នាក់នៅលើអូរប័រ ។

2.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ23ឆ្នាំ មុខរបរកូនដៃ ទូកអរប៊័រ សុី.សុី.ប៊្លូ.សុី ស្នាក់នៅលើអូរប័រ ។

3.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ21 ឆ្នាំ មុខរបរ កូនដៃទូកអូរប័រ សុី.សុី.ប៊្លូ.សុី ស្នាក់នៅលើអូរប័រ ។

ជនរងគ្រោះ(សព) ឈ្មោះ ស៊ុន វិច្ឆិកា ភេទ ប្រុស អាយុ28ឆ្នាំ មុខរបរ កូនដៃទូកអូរប័រក្រុមហ៊ុនចិន ស្នាក់នៅលើអូរប៊រ ស្រុកកំណើតនៅភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នគរបាលបញ្ជាក់ថា មូលហេតុដំបូង ជនសង្ស័យទាំង03នាក់ និងជនរងគ្រោះ(សព) បានផឹកសុីជាមួយគ្នា នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ដោយជនរងគ្រោះស្រវឹងជោគជាំ ទាស់ពាក្យសម្ដីគ្នា ហើយក៏វាយប្រតាយប្រតប់គ្នា បណ្ដាលឲ្យឈ្មោះ ស៊ុន វិច្ឆិកា (សព) ធ្លាក់ពីលើផ្លូវ បុកថ្ម បែកក្បាល បាក់ ក ស្លាប់នៅកន្លែងកើតហេតុតែម្ដង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖