ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រគល់ឲ្យអង្គការហេឡូត្រាស់ យកទៅកំទេចចោល

ខេត្តសៀមរាប៖ កម្លាំងការិយាល័យគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹក​នាំកម្លាំង ដោយលោកវរៈសេនីយ៍ឯកឆេត ញ៉ា ប្រធានការិយាល័យគ្រប់​គ្រោងអាវុធគ្រឿងជាតិផ្ទុះ​ នៃ​ស្នង​ការនគរបាលខេត្ត បានចុះត្រួតពិនិត្យគ្រាប់នៅចំណុចសាលសន្នីសីទ​ចាស់ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខណៈកំពុងសាងសង់ផ្សារកុងទីន័រ ដែលមានទីតាំងស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប រួចធ្វើការប្រគល់ឲ្យអង្គការហេឡូត្រាស់និងមកយកនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ។

លោកវរៈសេនីយ៍ឯក ឆេត ញ៉ា ប្រធានការិយាល័យគ្រប់​គ្រងអាវុធគ្រឿងផ្ទុះ​នៃ​ស្នង​ការនគរបាលខេត្ត បានឲ្យដឹងថា ប្រភេទគ្រាប់ ដែលកម្លាំងជំនាញបានកាយរកឃើញនេះជាប្រភេទគ្រាប់ប្រឆាំងរថក្រោះ ។​ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ កប់ក្នុងដីយូរហើយ តាមការពិនិត្យគ្រាប់នេះសល់ពីសម័យសង្រ្គាមជំនាន់លន់នល់មកម្លេះ ហើយគ្រាប់ដែលកាយបានយកមកដាក់នៅលើមាត់រណ្ដៅ ចំនួនសរុប៣១គ្រាប់ ហើយនៅកប់ក្នុងដីចំនួន០៨គ្រាប់ទៀតយើង កំពុងកាយយកសរុបចំនួន៣៩គ្រាប់ ដែលជាប្រភេទគ្រាប់Mដក៩ រួចធ្វើ​ការ​ប្រគល់ឲ្យអង្គការហេឡូត្រាស់ ដើម្បីយកទោកំទេចចោល។

NKD-36x6_outline

កម្លាំងជំនាញ អង្គការហេឡូត្រាស់ និងមកយកនៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដើម្បីយកទៅកម្ទេចចោល៕ ប៊ុន​រិទ្ធី​