ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញព្រហ្មទណ្ឌស្រុកស្នួល​ ចាប់ខ្លួនជនម្នាក់អនុវត្តតាមដីកា

ខេត្តក្រចេះ៖ នគរបាលជំនាញ ព្រហ្មទណ្ឌស្រុកស្នួលសហការជាមួយនគរបាលប៉ុស្តិ៍នៅថ្ងៃទី១៩ មេសា បានចាប់ខ្លួនជនម្នាក់ររបស់តុលារការ ចាប់ខ្លួនជនម្នាក់ជាប់ពាក់ព័ន្ឋពីបទ ហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ក្រោយពីបានគេចខ្លួនមានរយះពេលជាង១ឆ្នាំ។ អធិការរងនគរបាលស្រុកស្នួលលោកវរសេនីយ៍ត្រី ប៊ុត នឿន ឲ្យដឹងថា បន្ទាប់ពីបានបង្កសកម្មភាពកាប់ទៅលើជនរងគ្រោះប្រដាប់ដោយដាវសាម៉ូរ៉ៃ បណ្តាលអោយរងរបួសធ្ងន់ធ្ងរលើរាងកាយជាច្រើនកន្លែងកាលពីចុងឆ្នាំ២០១៥ ជនដៃដល់បានគេចខ្លួន តែក៍ត្រូវបាននគរបាលចាប់ខ្លួនតាមអំណាចដីការ ក្រោយពីជននេះបានត្រឡប់ចូលស្រុក៕​

image1562