ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យ៧នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនក្រុមជនសង្ស័យទាំង៧នាក់ ទៅតុលាកាបន្ទាប់ពីសាកសួរ និងករណីប្រើប្រាស់គ្រឿងញៀន ដែលបង្ក្រាបបាននាពេលកន្លងមក ។

ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចេញពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

សមត្ថកិច្ចនិយាយថា ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ ទៅតុលាកានៅព្រឹកនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំង៦ប៉ុស្តិ៍បានឃាត់ខ្លួននាពេលកន្លងមក ។ ហើយខាងជំនាញបានរបស់អធិនគរបាលខណ្ឌបានសាកសួចប់សព្វគ្រាប់កបានកសាងសំណុំរឿង បញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ។

សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ច និងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព) ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង ៕ តុង សីហា