ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនបុគ្គលិកក្រុមហ៊ុនម្នាក់ ករណីរំលោភក្មេងស្រីជាអនីតិជនទៅតុលាការ

ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុនកាមីនតែលម្នាក់ ដែលនគរបាល ចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុត្រូវរៀបការ (អនិតិជន) កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខនោះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាកាហើយនៅព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៨ ។

សមត្ថកិច្ចប្រាប់ថា បានបញ្ជួនជនសង្ស័យម្នាក់ ឈ្មោះ ឡេង ផៃលីនសាន អាយុ៣៥ឆ្នាំ មុខរបរតំណាងប្រធានក្រុមហ៊ុន កាំមីនតែល មានទីលំនៅផ្ទះលេខ ២៥ ផ្លូវលេខ២៨ ភូមិវត្តសន្សំក់សល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់និតិវិធីសាកសួរួចមកពាក់ព័ន្ធនិងបណ្តឹងក្រុមគ្រួសារនារីរងគ្រោះ។

គួររំលឹកថាកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៨នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួន ជនជាប់ចោទម្នាក់តាម បណ្តឹងក្រុមគ្រួសារជនរងគ្រោះឈ្មោះ ខ ស.ន ហៅ. យ. អាយុ១៤ឆ្នាំ ។

យោងតាមបណ្តឹងជនរងគ្រោះបានប្រាប់ថា កាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ(ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ)បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងស្រីនាងមិននៅផ្ទះទេដោយនាងនៅតែម្នាក់ឯងក្នុងបន្ទប់ពេលនោះជនសង្ស័យបានឈ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តងប៉ុន្តែដោយខ្លាចបាងប្តឹងជនសង្ស័យបានល្បួងដោយប្រាប់នាងថាចង់បានអ្វីចាំគេទិញឲ្យពេលនោះនាងមិនបានប្តឹងអ្វីឡើយដោយនាងក្មេងសេចក្តីផងចាញ់ការល្បួងរបស់ជនសង្ស័យពេលនោះនាងបានទៅនៅស្រុកកំណើតមួយរយះ។

ជនរងគ្រោះបានប្រាប់ទៀតថាលុះពេលនាងត្រឡប់មកពីស្រុកវិញនៅថ្ងៃ២៤មេសា២០១៨វេលាម៉ោងប្រហែល១៩និង៣០នាទីបានឃើញជនសង្ស័យមករកបងស្រីនាងទៀតតែមិនជួបៗតែនាងពេលនោះជនសង្ស័យបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀតដោយសន្យាថាចាំឲ្យលុយទិញទូរស័ព្ទទំនើបមួយគ្រឿងលុះដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាងហើយបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនិងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យឲ្យមកជួបក៍ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាតាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្លេះជាលក្ខណះគូរសង្សាហើយជនសង្ស័យបានសារភាពទៀតថារូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែនខណះទៅរកបងស្រីជនរងគ្រោះមិនជួបហើយដោយសារខ្លួនស្រវឹងស្រទើបឃើញជនរងគ្រោះនៅម្នាក់ឯងក៍ចាប់រំលោភតែម្តងទៅ។

ដោយមានចម្លើយសារភាពីជនសង្ស័យគ្រប់គ្រាន់សមត្ថកិច្ចកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តនៅពេលក្រោយ៕ តុង សីហា