ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុសិ្តចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនចំនួន៧កញ្ចប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ្តរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងរំលងអធ្រាត្ រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រូវចំណុចមុខក្លឹបហេបផី ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមបទសង្ស័យជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យរូបនេះមានឈ្មោះ មាស សុខា ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅ ភូមិជីស្លា ឃុំជីស្លា ស្រុកទ្រាំង ខេត្តតាកែវ។

NKD-36x6_outline

បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ក្នងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមសថ្លាចំនួន៧កញ្ចប់ថង់តូច។

ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕ តាឡឹម