ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ នៃអធិការដ្ឋានខណ្ឌដង្កោ បានល្បាតពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាដើរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២៖០៥នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃអង្គារ ទី៣០ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចត្រង់ភូមិថ្មី ផ្លូវព្រៃស​ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង៣នាក់ខាងលើ ទី១ឈ្មោះ ផល វាសនា អាយុ២៤ឆ្នាំ មានទីតាំងនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ (មុខរបរ​មិនពិតប្រាកដ)។​ ទី២ ឈ្មោះ​ ម៉ាត់​ តាំ អាយុ៣៣ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល​ (មុខរបរ​រត់ម៉ូតូឌុប)។ ទី៣ឈ្មោះ​ យូ​ ផាន់នាង​ ហៅនាង​ អាយុ១៧ឆ្នាំ មានទីលំនៅ​ភូមិដើមមៀន ឃុំដើមមៀន​ សង្កាត់តាខ្មៅ ខេត្តកណ្ដាល​ (មិនពិតប្រាកដ)។

លោក តុន តូនី នាយប៉ុស្កិ៍នគរបាលដង្កោ បានប្រាប់ឲ្យ​ដឹងថា​ មុនពេលកើត​ ដោយមានបទបញ្ជាពីថ្នាក់លើ​ និងបន្តសកម្មភាពការពារ រក្សាសន្តិសុខ​ ជូនប្រជាពលរដ្ឋ ជាពិសេស​បានខិតខំបំពេញ ភារកិច្ច និងបង្កើនការល្បាតពួនស្ទាក់​ រក្សាសន្តិសុខ សុវត្ថិភាព​ និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន លោកនាយប៉ុស្តិ៍បានបញ្ជាឲ្យ​កម្លាំងល្បាតប៉ុស្តិ៍នគរបាលដង្កោ ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចភូមិថ្មី ផ្លូវព្រៃស​​ ក៏បានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមានការសង្ស័យ​ សមត្ថកិច្ចក៏​បានសុំ​​ឆែកឆេរ​ និងត្រួតពិនិត្យ ឃើញមានឧបករណ៍​សម្រាប់​កាច់​ក.ម៉ូតូមួយឈុត រួចដកទុកយកមករក្សាទុក​ធ្វើជា​វត្ថុតាង ទើបវាយខ្នោះជនសង្ស័យទាំង៣នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ភ្លាមៗផងដែរ។

វត្ថុតាងចាប់យករួមមាន​ ដែកសំប៉ែតចុងស្រួល​ សម្រាប់កាច់​.កម៉ូតូ ចំនួន១ និង​ទុលល្វីសខ្នាតតូច ចំនួន​ ១ឈុត និងម៉ូតូ២គ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1I-3290 និង ម៉ាក SIRIUS ពណ៌សលាយខ្មៅពាក់ស្លាកលេខកណ្ដាល 1Q-2612 ។ ៣/ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក LG ចំនួន​ ១គ្រឿង​ និងម៉ាក SAMSUNG ចំនួន​១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាង​សំណុំ​រឿង​បន្តតាមនិតីវិធីច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖