ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍កាកាបឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងកាប្រើប្រាស់កគ្រឿងញៀន កាលពីវេលាម៉ោង១និង០០រំលងអធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ឈ្មោះ ម៉ុន សុខសាន ហៅជាងតោន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២ ឈ្មោះ ឈឹម រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ រ៉ា នី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤ឈ្មោះ អឿង បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដើរតុការ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីសមត្ថកិច្ចសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញលទ្ធផល «វិជ្ជមាន»ពិតប្រាកដមែន ។

កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនកម្លាំងបាន សហការជាមួយប្រជាការពារ បានចេញល្បាតក្នុងមូលដ្ឋាន ប្រទៈឃើញជនសង្ស័យ៤នាក់កំពុងដើរនៅតាមផ្លូវក៏បានត្រួតពិនិត្យនិងឆែកឆេរលើខ្លួនជនសង្ស័យ ពុំមានអ្វីនោះទេ ក្រោយមកសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង៤នាក់មកប៉ុស្តិ៍សួរនាំតាមនិតិវីធី។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសុំណុំរឿងបញ្ចូនទៅឲផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌ ដើម្បីអនុវត្តបន្តតាមច្បាប់៕ សុខាសែនជ័យ