ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈ

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះលេខ៦B ផ្លូវសុធារស ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សួន ធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅមិនពិតប្រាកដ (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះ អាយុ២០ឆ្នាំ ។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ស តារា