ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ដីឥដ្ឋ ឃាត់ខ្លួនយុវជន ២ នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ខេតុកណ្តាល ៖ យុវជន ២ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋ ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង4-30នាទី ស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្នុងវត្តពុទ្ធធម្មទូកកម្ពុជា ។

លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនម្នាក់ឈ្មោះ ឌឹម រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបាញ់ថ្នាំតុទូ និងម្នាក់ទៀត មានឈ្មោះ អុល លីហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស អ្នកទាំង២នាក់ រស់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះសមត្ថកិច្ចដកហូតបានវត្ថុតាងប្រាក់ដុល្លារក្លែងក្លាយចំនួន១៧០ដុល្លារម៉ូតូ ហុងដាសេ១២៥ ស៊េរី២០១៤មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-6992 និងឧបករណ៍ប្រើបាស់១ចំនួន ទៀត ។

លោកនាយប៉ុស្តិ៍បន្តថាសមត្តកិច្ជចុះល្បាតជាមួយកម្លាំងប្រជាការពារក៏ឃើញជនសង្ស័យកំពង់ប្រើប្រាស់ជាក់ស្តែងឃាត់ខ្លួនបាន០២នាក់និង០២នាក់ទៀតគេចខ្លួលបាត់ស្រមោល។

ជនសង្ស័យប្បច្ចុប្បន្នត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបញ្ជូនខ្លួនឡើងតុលាការចាត់ការតាមនីតិវិធី ៕ សណ្តោស

Sandos2

Sandos

Sandos1

ចុចអានបន្ត​ ៖ អ.ហខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមុខ សញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀន៤នាក់