ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកល្អក់ទី១​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ )

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១​ ធ្វើការឃាត់ខ្លួន​ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវជាមួយមិត្តភ័ក្រ្តម្នាក់ទៀត​ បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវកម្លាំងល្បាតនៅក្បែរនោះអន្តរាគមន៍ដេញចាប់បានម្នាក់​ ចំណែកឯបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់​ ។

ករណីខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង ១៩និង៤០នាទីថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យអង្គរធំ ផ្លូវលេខ១២៨ កែងផ្លូវលេខ២៥៧ ក្រុមទី ១១ ក្រុមទី៤២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ឹម សំណាង ហៅ ណាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រា កដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៤៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ សៀក ដុល្លា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ស្នាក់នៅផ្ទះលេខ១៤៩ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកពីជនសង្ស័យមាន ៖ កាបូបស្ពាយពណ៌ក្រហម ០១ ដែលមានកាបូបតូចពណ៌ស ០១ ,ប្រាក់ដុល្លារ ៣៨$ , ប្រាក់រៀល ១៧.០០០៛ ,ទូរស័ព្ឌដៃមួយគ្រឿងម៉ាក Samsung ពណ៌ស មានស៊ីមលេខ 077 737 496 (បានប្រគល់ជូនជនរងគ្រោះវិញ ) ។
-ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1AF-9636 មានលេខតួ និងលេខ ម៉ាស៊ីន 8382308 ( ជាម៉ូតូរបស់ជនសង្ស័យ ) ។

សំភារ:បាត់បង់ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Sam sung Note 3 ពណ៌ស មានស៊ីមលេខ 016 737 297 ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក​ បានឲ្យថឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1CR- 7976 ដោយធ្វើដំណើរទន្ទឹមគ្នា ជាមួយមិត្តភ័ក្រ្តឈ្មោះ ហេង សុភ័ក្រ្ត ភេទស្រី អាយុ ២៦ឆ្នាំ ដោយធ្វើដំណើរលើដងផ្លូវលេខ១២៨ ពីកើត មកលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជន សង្ស័យមានគ្នា០២នាក់ ជិះម៉ូតូតាមពីក្រោយទន្ទឹមអែបខាងឆ្វេង បានធ្វើសកម្មភាពឆក់កាបូបដែលជនរង គ្រោះកំពុងស្ពាយបានសម្រេច បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូរងរបួសថ្ពាល់ និងស្មាខាងឆ្វេង ពេលនោះជន សង្ស័យបានៈិះម៉ូតូព្យាយាមគេចខ្លួន ដោយអ្នកដំណើរ ដេញតាមពីក្រោយស្រែកចោរៗ រហូតមកដល់ចំណុច ផ្លូវលេខ២៦១ កែងផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ជនសង្ស័យបានជិះម៉ូតូដួល ក៏ត្រូវកំលាំងល្បាតសហការ​ ជាមួយនគរបាលប៉ុស្តិអន្តរាគមន៌ឃាត់ខ្លួនបានម្នាក់ជាក់ស្តែង ចំណែក ជនសង្ស័យ០១នាក់ទៀត រត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕​

image1003

image1004