ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំក្រាមសថ្លាចំនួន២កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយ និងកម្លាំងអន្តរាគមន៍រាជធានីឃាត់ខ្លួន បន្ទាប់ពីពួកគេបានរក្សារទុកនូវសារធាតុញៀនយកទៅប្រើប្រាស់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៦ និង១០នាទីល្ងាច ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៧១ ស្ថិតក្នុងក្រុម១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័ទាំង៥នាក់នោះទី១ ឈ្មោះ ឈីវ ថេន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ទី២ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបសិស្ស ទី៣ឈ្មោះ ជុំ សុផានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបជាងរថយន្ត ស្នាក់នៅផ្ទះ១៥០ ផ្លូវ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទី៤ឈ្មោះ វ៉ាត វង្ស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅឃុំដំណាក់នាង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៥ ឈ្មោះ សូ វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់ ខាងលើគឺកំលាំងនគរបាលប៉ុស្តិ៍ទឹកថ្លា បានសហការ និងកម្លាំងអន្តរាមគមន៍ ពិសេសរាជធានី ល្បាតនៅចំណុចខាងលើ ហើយបានឃើញពួកគេជិះម៉ូតូ២គ្រឿង មានការសង្ស័យបានឃាត់ឆែកឆេរកឃើញថ្នាំញៀនចំនួន២កញ្ចប់ នៅជាប់ហើយសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕ តុង សីហា

seiha (2)

seiha (1)

seiha