ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យរឃាត់ខ្លួនបុរសពីរនាក់ ដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់

ភ្នំពេញ៖ បុរសជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ២នាក់ ត្រូវបានកម្លាំងននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ នៅពេលដែលចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ផ្ទះនៅក្នុងភូមិទ្រា២ ដោយដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់ធំ និងម៉ូតូមួយគ្រឿងផងដែរ។ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីបេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ឆ្នា២០១៦ នៅតាមបន្ទប់ផ្ទះជួលមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ដែលឃាត់ខ្លួនមានទី ១-ឈ្មោះ ប៊ុន សកុណា ហៅ ញ៉ា អាយុ ៣៥ឆ្នាំ មានមុខរបមិនពិរប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា ២ ក្នុងសង្កាត់ស្ទឹងមានជ័យ ដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់ធំ និង ម៉ូតូម៉ាក អ៊ែរប្លែត ព៌ណឈាមជ្រូក គ្មានស្លាកលេខមួយគ្រឿង។ ទី២-ឈ្មោះ ប៊ុន ធឿន អាយុ ២៩ឆ្នាំ មុខរបរមិនរប្រាកដ ស្នាក់នៅក្នុវត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនបានក្រុមជនសង្ស័យជួញដូរ និងប្រាប់គ្រឿងញៀនទាំងពីរនាក់ គឺកម្លាំងរបស់លោកបានចុះធ្វើរដ្ឋបាលនៅតាមតំបន់មិនរៀបរយ និងតាមបន្ទប់ផ្ទះជួលនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេមានលាក់ទុកថ្នាំញៀនទាំង ៤កញ្ចប់ធំ ក្នុងនោះប្រភេទម្សៅក្រាបព៌ណសថ្លាចំនួន ៣កញ្ចប់ និង ម្សៅក្រាមសចំនួន ១កញចប់ផងដែរ។
ក្រោយពេលដែលចុះធ្វើរដ្ឋបាលនោះរួហើយ ក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ រួមទាំងថ្នាំញៀនទាំង ៤កញ្ចប់ជាវត្ថុតាង ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទោតាមផ្លូវច្បាប់ជាបន្តទៅទៀត៕​

ដោយ៖​ តាឡឹម

IMG-20160516-WA0009

IMG-20160516-WA0008

IMG-20160516-WA0007