ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដុតកម្ទេចចោលសាច់មាន់ខូចគុណភាព

ភ្នំពេញ៖ សាច់មាន់ជង្គង់ថ្លើមខូចគុណភាពប្រហែល១តោនដែលកម្លាំងជំនាញរបស់នាយក ដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្វើការស្រាជ្រាវ និងចាប់រឹបអូសដកហូតបានពីឈ្មួញនាំចូលពីវៀតណាមនៅលើកំណាត់ផ្លូវជាតិ១ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កាលពីកន្លងទៅនោះត្រូវបានដុតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នៅទីលានចាក់សំរាមសិ្ថតនៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ានី អនុប្រធាននាយកដ្ឋានបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់លោក ក្រុមប្រតិបតិ្តការរាជធានីភ្នំពេញបានចុះបង្រ្កាបជាក់ស្តែងនូវសាច់មាន់ចិញ្ច្រាំនិងគ្រឿងក្នុងមាន់មាន ថ្លើម កោះ គ្រលៀននៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមនបានប្រហែល១តោន។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ានី បញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវកម្លាំងជំនាញរបស់នាយកដ្ឋានបានដឹងថាសាច់មាន់ខូចគុណភាពទាំងនេះគឺឈ្មួញបាននាំចូលពីប្រទេស វៀតណាមតាមផ្លូវជាតិលេខ១ ហើយយើងក៏បានចាប់ដកហូតតែម្តង។ សាច់មាន់ខូចគុណ ភាពនេះផងដែរគឺឈ្មួញយកទៅចែកចាយលក់នៅផ្សារខ្លះ និងជាពិសេសគេបោះតាមហាង លក់គ្រឿងក្លែម។ ដោយឡែកក្នុងប្រតិបតិ្តការដកហូតរឹបអូសសាច់ខូចគុណភាពនេះក៏មាន ការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញហើយក្រោយពីការដកហូតពីឈ្មួញទើបនៅព្រឹកថ្ងៃទី៦សីហានេះ យើងក៏នាំយកមកដុតកំ ទេចចោលនៅទីលានចាក់សំរាមនេះតែម្តង។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រីក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលចិត្តបរិភោគសាច់មាន់គ្រឿងក្នុងមាន់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថាសាច់ដែល នាំចូលពីបរទេសភាគច្រើនគេដាក់ថ្នាំគីមីម្យ៉ាងធ្វើឲ្យសាច់នោះនៅស្រស់ ហើយជាតិថ្នាំនេះ នៅពេលវាហូរទៅលើឥតយើងមិនងាយដុសខាត់ឲ្យជ្រះនោះទេ។ លោកក៏បានអំពាវនាវដល់ឈ្មួញដែលប្រកបរបរនាំចូលសាច់ខូចគុណភាពគ្រប់យ៉ាងឲ្យបញ្ឈប់បន្ទាន់ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅតែបន្តបង្ក្រាប់ឲ្យដូច ភ្លៀងរលឹម ៕ តាឡឹម

IMG_5003

IMG_5001