ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ក្រុង សហការជាមួយស្នងការនគរបាលខេត្តកំពង់ស្ពឺចាប់ទាហាន ង៧០ម្នាក់ និងប្រពន្ធ ពាក់ពន្ធ័ប្លន់ជាច្រើនករណី

ចែករំលែក៖

ភ្នំពេញ ៖ ទាហានដែលគេស្គាល់ថា នៅអង្គភាព ង៧០ ពាក់ស័ក៤ម្នាក់ និងប្រពន្ធត្រូវនគរបាលការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ក្រុង សហការជាមួយស្នងការខេត្តកំពង់ស្ពឺមានការសម្របសម្រួលពីលោក អ៊ំ សុភក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញចាប់ខ្លួនតាមដីកាបង្គាប់ ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ប្លន់ជាច្រើនករណីហើយក្នុងឃាត់ខ្លួនសមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿង ម៉ូតូPCX១គ្រឿង អាវុធខ្លី២ដើម គ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្ត និងម៉ូតូ ១៤ស្លាកលេខរថយន្តមួយគ្រឿង និងសំភារៈ ពាក់ពន្ធ័មួយចំនួន ។

ប្រតិបត្តិចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ហាត់ ឆាយ ហៅ ហាក់ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៩ ផ្លូវ៩៣z ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ច ឲ្យដឹងថា ការឃាត់ខ្លួនទាហាន ង៧០ពីរនាក់ប្តីប្រពន្ធខាលើ ធ្វើឡើងតាមដីកាបង្គាប់ ឲ្យចូលខ្លួនលេខ៤២២១ ចុះថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក អ៊ូផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ ករណីលួចមានស្ថានទម្ងន់ទោស នៅខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច ឲ្យដឹងទៀតថា ការចាប់ខ្លួនជនសង្ស័យនេះ ខណៈជនសង្ស័យ កំពុងជិះរថយន្តCRV ២នាក់ប្តីប្រពន្ធកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួល សង្កែខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លី១ដើម ម៉ាកឡុក ពណ៌ខ្មៅ គ្រាប់មួយចំនួន ទូរសព្ទ័២គ្រឿង និងឯកសារ ពាក់ពន្ធ័មួយចំនួន ហើយនាំខ្លួនទៅឆែកឆេរផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញ ម៉ូតូPCX១គ្រឿង អាវុធខ្លីម៉ាក K៥៩មួយដើមទៀត គ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្ត និងម៉ូតូ ១៤ស្លាកលេខ រថយន្តមួយគ្រឿង និងសំភារៈ ពាក់ពន្ធ័មួយចំនួន ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ សមត្ថកិច្ចបាន ឲ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការ ពាក់ពន្ធ័នៅក្នុងដីកាបង្គាប់ ឲ្យចាប់នោះទេ ហើយចំណែកជនសង្ស័យត្រូវបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺវិញ ព្រោះសំណុំរឿងនៅខេត្តកំពង់ស្ពឺ ៕ អរុណរះ


ចែករំលែក៖