ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនមុខសញ្ញាចោរឆក់យ៉ាងសកម្ម៣នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ មុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ៣នាក់ ត្រូវកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយប៉ុស្តិ៍នគរបាលព្រែកប្រា នៃអធិការដ្ធាននគរបាលខណ្ឌច្បាអំពៅ ធ្វើការ​ស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ​៣​នាក់ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន៤ ករណី កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨កន្លងទៅ ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយពណ៌ ផ្ទៃមេឃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២៩ ផ្លូវព្រះនរោត្តម ភូមិ ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៥និង៣៥នាទី។

ជនរងគ្រោះឈ្មោះ លីវ តៃហ័រ (LIU DAI HUA) ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ។ សម្ភារ:បាត់បង់ កាបូបស្ពាយ ពណ៌ ផ្ទៃមេឃ ចំនួន ០១ ,កូនកាបូបលុយពណ៌ ខ្មៅ ចំនួន០១ ,លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ ចំនួន ០១ ក្បាល ,ប្រាក់ដុល្លារចំនួន ១០,០០០ ដុល្លារអាមេរិក ,កាតធនាគារចំនួន ០៧ សន្លឹក ,អាវយឺតកីឡាចំនួន ០២ ឈុត ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ប្រព្រឹត្តនៅចំហៀងសណ្ឋាគារ TOKYO INN ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបយួរដៃពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ៦៣ មុខសណ្ឋាគារ សង់អាលីហ្សេ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤ និង ២០នាទី ពីបុរសជនជាតិចិន កំពុងដើរម្នាក់ឯង ។

ករណីទី៤ អំពើលួច(ឆក់ទ្រព្រព្យសម្បត្តិ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៧ ផ្លូវសុធារស ភូមិទី ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ១-ឈ្មោះ យឹម ភារុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០១ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ កៅ ក្វេងហុង ហៅ ភួង សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះលេខ ៥A ផ្លូវលេខ ៣៣៤ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក
ឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុច ក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ និងទី៣-ឈ្មោះ ម៉ន រតន: ហៅ ណាក់តូច ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៤E២ផ្លូវលេខ១៣០សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុច ក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា