ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្លូវបេតុង ភូមិ តាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនេះបានប្រព្រឹត្តបទល្មើស គឺអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយកាត់សោយកម៉ូតូមួយគ្រឿងម៉ាក YAMAHA FINO ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១AY-៧៧២៥ ចំណុចផ្ទះមិនចាំលេខ ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១រំលងអធ្រាត្រ ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ សុវណ្ណារិទ្ធ ហៅ ប៉ូឡូ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងវត្ថុតាងចាប់យកម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ីយគីស្មាស ពណ៌ ខ្មៅ បៃតង លេខតួ លេខម៉ាស៊ីន ១៣៧៦៣៧ ពាក់ស្លាកលេខ កំពង់ចាម ១T-៣៦០៣ បញ្ជូនមកកាន់ការិយាល័យ ដើម្បីសាកសួរ ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ DU ZUYONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៥៧០៥៩៧១៥ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងសម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាក YAMAHAFINO ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ លេខតួ-លេខម៉ាស៊ីន ០៣១៥៨៦ ពាក់ស្លាកលេខ ភ្នំពេញ ១AY-៧៧២៥ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា