ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ បង្រ្កាបទីតាំងហ្គេមបាញ់ត្រី ចំនួន២កន្លែងនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២កន្លែងជាក់ស្តែងឃាត់ខ្លួននារីមេការម្នាក់និងដកហូរវត្ថុតាងមួយចំនួន ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ៦កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨  នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ធន់ រ៉ាវី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំង ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន៥ទូ, ម៉ូនីទ័រចំនួន៨គ្រឿង, សៀវភៅកត់ពង់(ហ្គេម) ចំនួន៣ក្បាល, កៅអីពូកក្រហមចំនួន៤ ប្រាក់រៀលចំនួន ៣០,០០០០រៀល (សាមសិបម៉ឺនរៀលគត់) ។

បច្ចុប្បន្ននារីសង្ស័យ រួមនិងវត្ថុតាង ដែលដកហូតនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖