ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចបង្ក្រាបស្លាបមាន់ និងកោះមាន់ខូចគុណភាព អត់ច្បាប់បានជិត៤០០គីឡូក្រាម មើលទៅមន្ត្រីកំាកុងត្រូលដូចជាអន់ចិត្ត

ខេត្តព្រះសីហនុ ៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបស្លាបមាន់ កោះមាន់ និងប្រហិតចម្រុះ ប្រមាណជិត៤០០គីឡូក្រាម ដែលគេដឹងថា នាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់ទំលាប់ និង ខូចគុណភាព។ ករណីបង្ក្រាបស្លាបមាន់ កោះមាន់ និងប្រហិតខូចគុណភាពនេះ សមត្ថកិច្ចបានធ្វើឡើង កាលពី ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៩ សង្កាត់លេខ២ ក្រុង- ខេត្តព្រះសីហនុ ខណៈដែលមេឈ្មួញរកស៊ីរបរគ្មានច្បាប់នេះ ជាច្រើនឆ្នាំមកហើយ ពេលទំលាក់ដាក់ឃ្លាំង ក្រោមការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ ផាត សូរស្មី ។

បើតាមមន្រ្តីដែលចុះបង្ក្រាបឲ្យដឹងថា ម្ចាស់និងជាមេឈ្មួញរកស៊ីរបរនាំសាច់មាន់ ស្លាបមាន់ កោះមាន់ និងប្រហិតនេះ មានឈ្មោះ ចេង ស៊ុនហ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្ន ក្រុម៩ ភូមិ- សង្កាត់លេខ២ ក្រុង- ខេត្តព្រះសីហនុ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាមួយការបង្ក្រាបឈ្មួញខាងលើនេះ សមត្ថកិច្ចបានដកហូត ស្លាបមាន់ចំនួន១៥០កញ្ចប់ ស្មើនឹង៣០០គីឡូក្រាម កោះមាន់ចំនួន៥កញ្ចប់ ស្មើនឹង១០គីឡូក្រាម និងប្រហិតចម្រុះចំនួន៩កញ្ចប់ ស្មើនឹង៤៥គីឡូក្រាម។ ក្រោយពីរឹបអូស សមត្ថកិច្ចបានប្រគល់ទៅឲ្យមន្ត្រីកំាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីបំផ្លាញចោល។

តាមប្រភពពីមន្ត្រីម្នាក់ទៀតបានបញ្ជាក់ថា ការចុះបង្ក្រាបទំនិញខូចគុណភាពនេះ សមត្ថកិច្ច មិនបានឃាត់ខ្លួនម្ចាស់ទំនិញនោះទេ។

នៅក្នុងរបាយការណ៍កំណត់ហេតុឆែកឆេររបស់សមត្ថកិច្ចចុះ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា ស្លាបមាន់ កោះមាន់ និងប្រហិតចម្រុះ ដែលសមត្ថកិច្ចរឹបអូសនេះ ធ្វើឡើងក្រោយពីត្រួតពិនិត្យ ឃើញថា ស្លាបមាន់ កោះមាន់ និងប្រហិតទាំងនេះ ខូចគុណភាព និងគ្មាន ច្បាប់ទំលាប់។

តាមប្រភពនៅកន្លែងត្រួតពិនិត្យ ត្រូវបានគេរាយការណ៍ឲ្យដឹងថា ឈ្មួញរកស៊ីទំនិញគ្មានច្បាប់ ទំលាប់ ឈ្មោះចេង ស៊ុនហ៊ី ខាងលើនេះ បានរកស៊ីជាង១០ឆ្នាំមកហើយ ប៉ុន្តែពុំមានការចាប់បង្ក្រាប និងត្រួតពិនិត្យគុណភាព ពីមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុនោះទេ។ ការមិនពិនិត្យច្បាប់ទំលាប់ និងការ មិនពិនិត្យគុណភាពទំនិញ ត្រូវបានគេសង្ស័យថា មន្ត្រីកំាកុងត្រូលនៅខេត្តព្រះសីហនុនេះបានទទួលលាភ សការៈពីមេឈ្មួញនាំចូលទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋរាប់ឆ្នាំមកហើយ។ ការបង្ក្រាបចាប់ស្លាបមាន់ កោះមាន់ និងប្រហិតចម្រុះពីសំណាក់ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនេះ គឺមន្ត្រីកំាកុងត្រូលមិនសប្បាយចិត្តប៉ុន្មានទេ ព្រោះការបង្ក្រាបខាងលើនេះ ព្រៀបបីដូចជាទាត់ឆ្នាំងបាយ អ្នកទទួលសំណូក នៃការប្រព្រឹត្តអំពើពុករលួយ។

ជុំវិញព័ត៌មានដែលគេសង្ស័យមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដាក់ខែជាមួយនឹងមេឈ្មួញ រកស៊ីលក់ទំនិញគ្មានច្បាប់ និងខូចគុណភាពនេះ អ្នកយកព័ត៌មាននគរវត្ត មិនអាចរកការពន្យល់ពី មន្ត្រីកាំកុងត្រូលបានទេ ថា ហេតុអ្វីបណ្តែតបណ្តោយឲ្យឈ្មួញរកស៊ី គ្មានច្បាប់ និងដឹងទំនិញខូចគុណភាព មកលក់ ឲ្យប្រជាពលរដ្ឋខ្មែរ? ៕ ឆ្លាមសមុទ្រ

wew asd dfew4 dfwew dwe dwew ew sd423