ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគិរីវង់ដុតកញ្ឆា១២.០០០ដើម បង្ក្រាបនិងដុតបំផ្លាញចោល

ខេត្តតាកែវៈ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាកលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លើការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងចំនួន៦៨នាក់ ចុះបង្ក្រាបករណីដាំដំណាំកញ្ឆាខុសច្បាប់ ស្ថិតនៅចំណុច ជ្រោះឃ្លៃ .ដាក្រឡាញ់ នឹង ដុបតាលឹម ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញដកនិងបំផ្លាញចោលដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ ចំនួន៤០ទីតាំង ស្មើ១២.៥៤១ដើម និងអណ្តូងប្រស់ទឹក ចំនួន៦២អណ្តូង លើផ្ទៃដីសរុប៤.៣៧៧ម៉ែត្រការ៉េ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ដំណាំកញ្ឆាខាងលើនេះ ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ភ្នំដា

NKD-36x6_outline