ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យ៩នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាលៈ ជនសង្ស័យ៩នាក់ក្នុងចំណោមបក្ខពួក១០នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ខណៈដែលក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុ ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងប្រតិបត្ដិការនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់ (មធ្យម១កញ្ចប់និងតូច៣កញ្ចប់) ,ទូរសព្ឌ័ដៃខូចគុណភាពចំនួន៨គ្រឿង និងថង់សម្រាប់វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន១០នាក់ ទី១-ឈ្មោះ ធី បាន ហៅចាន់ថា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ដោ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករប្រមូលសំរាម ។ ជនសង្ស័យទី១និងទី២មានទីលំនៅភូមិព្រៃត្បែង សង្កាត់ឳឡោកខណ្ឌ័ពោធិដែនជយ័ រាជនានីភ្នំពេញ ទី៣-ឈ្មោះ សេង លីហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៤-ឈ្មោះ យឹម សារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទី៥-ឈ្មោះភឿន ផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ។ ជនសង្ស័យទី៣ ទី៤ និងទី៥ បច្ចុប្បន្នស្នាក់ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៦-ឈ្មោះ សុខ ម៉េង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៧-ឈ្មោះ រឹម សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក បច្ចប្បន្នស្នាក់នៅភូមិអំបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៨-ឈ្មោះ ភឺន សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន មានទីលំនៅភូមិព្រៃរការឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៩-ឈ្មោះ សេក ដារិទ្ធ ហៅជីវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនបាត់ស្រមោលមានឈ្មោះ ញ៉ុន សុណាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

NKD-36x6_outline

ប្រភពដដែលបន្ដថា ក្រុមជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មកក្នុងភូមិសាស្រ្ដស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើការសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួចធ្វើការឆែកត្រួតពិនិត្យឃើញថ្នាំញៀនចំនួន២កញ្ចប់ នៅនឹងខ្លួនជនសង្សយ័ឈ្មោះ ធី បាន ហៅចាន់ថា ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការសាកសួរ ស្រាប់តែជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀននេះ ពួកគេទាំង២នាក់បានទិញពីឈ្មោះ ញ៉ុន សុណាត ដែលមានទីលំនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ភ្លាមនោះកម្លាំងជំនាញបានសុំការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ធ្វើចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ញ៉ុន សុណាត ខណៈដល់ផ្ទះជនសង្ស័យស្រាប់តែមានជនសង្ស័យចំនួន៧នាក់ទៀតកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ភ្លាមនោះកម្លាំងជំនាញក៏បានធ្វើការឡោមព័ន្ធជនសង្ស័យចំនួន៧នាក់ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ទៀត ឈានដល់ចាប់ខ្លួនជនសង្ស័យ រួមទាំងវត្ថុងតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីចាត់ការបន្ត ៕ ស្អាងជ័យ