ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តរាគមន៍រាជធានីវាយយុវជនម្នាក់១ស្នាប់កាំភ្លើងខ្លីនៅមុខខ្លោងទ្វារអធិការដ្ឋានខណ្ឌចំការមនរបួសបែកចញ្ចើមខាងឆ្វេងហូរឈាមពេញមុខ

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍រាជធានីភ្នំពេញម្នាក់យកកាំភ្លើងខ្លីមកវាយ មួយស្នាប់កាំភ្លើងបណ្តាលឲ្យរបួសបែក ចិញ្ចើមខាងឆ្វេងហូរឈាមស្រោចពេញមុខ ខណៈដែលមន្ត្រីនគរបាលរូបនោះជំរិតទារលុយ៣០ដុល្លារមិនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវបេតុង ទល់មុខខ្លោងទ្វារអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ជនរងគ្រោះដែលត្រូវកម្លាំងនគរបាល អន្តរាគមន៍វាយមួយស្នាប់កាំភ្លើងបែកឈាមនោះមានឈ្មោះចាន់ សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរលក់ដូរនៅម្តុំកំពង់ដរអរិយក្សត្រ ស្នាក់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគឺប្អូនជីដូនមួយរបស់គាត់ជិះម៉ូតូម៉ាកMSXពណ៌សមិនចាំស្លាកលេខដឹកសង្សារដើរលេងនៅមុខណាហ្គាវើលក៏ស្រាប់តែមានកម្លាំងនគរ បាលអន្តរាគមន៍រាជធានីភ្នំពេញបានជិះ ដេញតាមគាត់និងសង្សារឲ្យឈប់ ប៉ុន្តែគាត់ មិនបានឈប់ម៉ូតូនោះទេ ក៏ជិះទៅកន្លែងបងប្រុសដែលលក់ដូរនៅម្តុំកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ។ គ្រាដែលកំពុងឈប់ម៉ូតូដើម្បី ឲ្យបងប្រុសជួយ ទើបកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានទៅដល់ទាមទារយកម៉ូតូ គាត់ទៅអធិការដ្ឋាននគរបាលខណ្ឌចំការ មនដើម្បីដោះស្រាយគ្នា។ គាត់ក៏ព្រមឡើងម៉ូតូទៅជាមួយកម្លាំងអន្តរាគមន៍រាជធានី ភ្នំពេញផងដែរ។

NKD-36x6_outline

ប្រភពដដែលឲ្យដឹងទៀតថា ខណៈទៅដល់មុខក្លោងទ្វារខណ្ឌចំការមនភ្លាមស្រាប់តែកម្លាំងនគរបាលអន្តរាគមន៍បានគំរាមទារលុយពីគាត់ចំនួន៣០ដុល្លារ គាត់ក៏យល់ ព្រមឲ្យនិងសុំយកម៉ូតូត្រឡប់ទៅវិញ។ ឯកសារពាក់ព័ន្ធនឹងម៉ូតូរួមនឹងលុយចំនួន៣០ ដុល្លារផង ហើយគាត់សុំឲ្យសមត្ថកិច្ចចេញ វិក្កយបត្រផាកពិន័យផង ប៉ុន្តែខាងកម្លាំងនគរបាលអន្តរាគមន៍រាជធានីភ្នំពេញគាត់មិន មានវិក្កយបត្រផាកពិន័យឲ្យគាត់ទេ ក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយគាត់មួយស្នាប់កាំភ្លើងបណ្តាលឲ្យរបួសបែកចិញ្ចើមហូរឈាមស្រោចពេញមុខ។ ភា្លមៗនោះដែរ ជនរងគ្រោះក៏បានរត់ទៅផ្ទះសំណាក់នៅ ជិតនឹងកន្លែងកើតហេតុឲ្យគេជួយរុំរបួសទើបកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញនាំគ្នាជិះ ម៉ូតូត្រឡប់ទៅវិញអស់ទៅ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដើម្បីរកយុត្តិ៍ធម៌ជូនពួកគាត់ ។

ទាក់ទិននឹងការលើកឡើងខាងលើរបស់ជនរងគ្រោះភ្នាក់ងារកាសែតនគរវត្តមិន អាចសុំការបកស្រាយពីមន្ត្រីនគរបាលអន្ត រាគមន៍រាជធានីដែលប្រើហិង្សាដាក់ជនរងគ្រោះបានទេ នៅយប់ថ្ងៃកើតហេតុ ព្រោះ កម្លាំងទាំងនោះបានជិះម៉ូតូចេញពីកន្លែង កើតហេតុនិងគ្មានលេខទូរស័ព្ទទាក់ទងបាន ឡើយ៕ ភារ៉ា ដង្កោ

img_4421 img_4418 img_4419 img_4420